លេងល្អដែរ តែគេល្អជាង! ព្រះខ័នរាជស្វាយរៀងបានត្រឹមខកចិត្តក្នុងជំនួបបើកឆាកពូល G ពានរង្វាន់ AFC Cup (មានវីដេអូ)

  • ពុធ ១២ កុម្ភៈ, ២០២០ ០៩:០១
ហ្វីលីពីន៖ ក្លិបតំណាងកម្ពុជាព្រះខ័នរាជស្វាយរៀងបានត្រឹមខកចិត្តក្នុងការប្រកួតបើកឆាកពូល G ពានរង្វាន់ AFC Cup 2020 ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Ceres-Negros ក្នុងលទ្ធផល ៤ទល់នឹង០។
ការប្រកួតរវាង Ceres-Negros និងព្រះខ័នរាជស្វាយរៀង
៤គ្រាប់របស់ក្លិបជើងឯកហ្វីលីពីនរកបានដោយកីឡាករ Maranon Morejon ២គ្រាប់ និង២គ្រាប់ទៀតធ្វើបានសម្រេចដោយ Takashi Odawara និង Joshua Gremmen ក្នុងម្នាក់មួយគ្រាប់។ ព្រះខ័នរាជស្វាយរៀងក៏មានឱកាសរកគ្រាប់បាល់ដែរនៅក្នុងការប្រកួតនោះ ដោយនៅនាទីទី២៣ ក្លិបតំណាងកម្ពុជាមានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែកីឡាករ Thiago Santos ធ្វើមិនបានសម្រេចដោយត្រូវអ្នកចាំទីរបស់ Ceres-Negros កីឡាករ Roland Muller សង្រ្គោះបាន។
ការប្រកួតរវាង Ceres-Negros និងព្រះខ័នរាជស្វាយរៀង
ការប្រកួតរវាង Ceres-Negros និងព្រះខ័នរាជស្វាយរៀង
ស្ថិតិនៃការប្រកួត
ចំណែកឯលទ្ធផលមួយគូទៀតក្នុងពូល G ដែលប្រកួតតំណាលគ្នានោះដែរគឺក្រុមម្ចាស់ផ្ទះ Bali United បានយកឈ្នះក្រុមភ្ញៀវ Than Quang Ninh ក្នុងលទ្ធផល ៤ទល់នឹង១។ គួរឲ្យដឹងផងដែរថា ការប្រកួតបន្ទាប់របស់ព្រះខ័នរាជស្វាយរៀងនឹងត្រូវតទល់ជាមួយក្លិបឥណ្ឌូនេស៊ី Bali United នៅថ្ងៃទី២៥ខាងមុខ ដែលការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:០០នាទីល្ងាច៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ Highlights នៅខាងក្រោម៖