រោមផ្ទះជិតឈឹង! ឪពុកម្តាយនៅតំបន់នេះលែងហ៊ាន​ឲ្យកូនទៅរៀន​ព្រោះ​​ខ្លាច​ប្រចៀវ​ព័ទ្ធ​ខាំ

  • ពុធ ១២ កុម្ភៈ, ២០២០ ១២:០៩
នៅតំបន់ឧទ្យានមួយដែលស្ថិតនៅក្នុងទីក្រុង Ingham រដ្ឋឃ្វីនលែន ប្រទេសអូស្ត្រាលី បានប្រែទៅជាផ្ទះរបស់​សត្វប្រចៀវ​ជាច្រើន ដែលត្រូវបានគេស្គាល់ផងដែរថា ជាសត្វកញ្ជ្រោងហោះ ហើយមែកឈើជាច្រើនដែល​បានបាក់​ខ្ចាត់ខ្ចាយ ដោយសារ​ទម្ងន់របស់សត្វប្រចៀវ។ អាណាព្យាបាលរបស់សិស្ស និងបញ្ឈប់ការសិក្សារកូនៗរបស់ពួកគេ ដោយសារ​តែមានព្រួយបារម្មរណ៍ពីសុវត្ថិភាព នៅពេលដែលសត្វប្រចៀវជាច្រើនកុះករនៅក្បែរនោះ ព្រោះសត្វប្រចៀវមានផ្ទុកវីរុសឆ្លងឈ្មោះថា lyssavirus។សត្វប្រចៀវជាច្រើនបានកាន់កាប់តំបន់សំខាន់ដែលមានទីតាំងស្ថិតតាមផ្លូវ មន្ទីរពេទ្យ និង តំបន់ចតយន្តហោះ​សង្គ្រោះបន្ទាន់ ហើយមនុស្សភាគច្រើនមិនអាចនៅក្បែនោះបានទេ ដោយសារមានការជ្រៀតជ្រែកពីសត្វប្រចៀវ។ ហើយសត្វប្រចៀវទាំងនោះត្រូវបានការពារក្រោមច្បាប់រដ្ឋឃ្វីនលែន។ សត្វប្រចៀវអូស្ត្រាលីត្រូវបានគេដឹងថា មានផ្ទុកវីរុសlyssavirus ដែលជាជំងឺឆ្កែឆ្កួតដែលឆ្លងតាមរយៈការខ្វាច និង ខាំ។ ករណីនៃវីរុសបានបញ្ជាក់ ដោយសារមានមនុស្សស្លាប់ក្នុងប្រទេសអូស្ត្រាលី៕មកទស្សនារូបភាពសត្វប្រចៀវខាងក្រោម៖