កើតអី? សុខៗ Taehyun អតីតក្រុម Winner Liveវីដេអូផឹកស្រាជក់បារីបណ្ដើរ យំបណ្តើរ គួរឲ្យបារម្ភ! (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីថ្ងៃម្សិលមិញនេះ Nam Taehyun បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ នៅលើបណ្តាញអ៉ីនស្តារក្រាម បន្ទាប់ពីអតីតសមាជិកក្រុម Winner រូបនេះ បានធ្វើការ Live វីដេអូ នៅលើគណនីផ្ទាល់ខ្លួន ជាមួយនឹងឫកពារប្លែកៗ គួរឲ្យបារម្ភបំផុត។នេះបើយោងតាមរូបថត ក៏ដូចជាវីដេអូដែលអ្នកគាំទ្របានថត ហើយយកមកបង្ហោះបន្ត បានឲ្យដឹងថា Nam Taehyun បានធ្វើការ Live វីដេអូទាំងដែលខ្លួនកំពុងស្រវឹង។ ហើយដៃរបស់លោក នៅកាន់ដបស្រាជាប់។ Nam Taehyun ផឹកស្រាបណ្តើរ ជក់បារីបណ្តើរ ថែមទាំងយំរៀបរាប់ពីភាពឈឺចាប់ ដែលខ្លួនកំពុងជួបប្រទះ ក្នុងជីវិតជាតារា។ ក្នុងនោះដែរ លោកបាននិយាយពាក្យមួយឃ្លាទាំងទឹកភ្នែកថា លោកមិនអាចធ្វើវាបន្តទៀតបានទេ ជីវិតជាតារាពិតជាពិបាកខ្លាំងណាស់។តួយ៉ាង ក្រោយពីឃើញទង្វើបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន អត់មិនបារម្ភមិនបាន ចំពោះស្ថានភាពផ្លូវចិត្តរបស់លោក។ ប៉ុន្តែគ្រប់គ្នាក៏មិនអាចជួយអ្វីដល់លោកបាន ក្រៅពីផ្ញើសារលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងក្តីស្រលាញ់ ឲ្យលោករឹងមាំបន្តទៀតតែប៉ុណ្ណោះ៕ទស្សនារូបភាពខាងក្រោម ៖
Nam Taehyunអតីតសមាជិកក្រុមWinner
Nam Taehyunអតីតសមាជិកក្រុមWinner
Nam Taehyun Live វីដេអូ
Nam Taehyun Live វីដេអូ
Nam Taehyun Live វីដេអូ
Nam Taehyun Live វីដេអូ