ចង់Cool ប្លែកពីគេអត់? នារីរូបនេះ ចាក់មាត់១៧ដង លទ្ធផលទទួលបានហួសចិត្ត

កម្សាន្ត៖ នាពេលសព្វថ្ងៃនេះ ការកែសម្រស់ បានក្លាយជាបញ្ហាដ៏ក្ដៅគគុកមួយ សម្រាប់អ្នករាល់គ្នា ជាពិសេស ចំពោះមិត្តៗនារី នាពេលសម័យថ្មី នេះផ្ទាល់តែម្ដង។ជាក់ស្ដែង ព្រោះតែចង់ឲ្យរូបសម្ផស្ស មើលទៅមានភាពទាក់ទាញ និងលេចធ្លោជាងមុន មានស្ដ្រីជាច្រើនបានទៅ វះកាត់កែសម្ផស្ស ដើម្បីឲ្យបានស្រស់ស្អាតដូចជា កែទម្រង់មុខ V ចាក់ច្រមុះ និងចង្ការឲ្យស្រួច ព្រមទាំងប៉ាក់ចិញ្ចើម ហើយប្ដូរទម្រង់បបូរមាត់ជាដើម។លើសពីនេះ បើនិយាយពីបបូរមាត់វិញ សុភាពនារីរាល់គ្នា បាននាំគ្នាទៅប្រើប្រាស់សេវាកម្ម ចាក់ឲ្យចេញជារាងបេះដូង ដើម្បីឲ្យមើលទៅកាន់តែឡូយជាងមុន និងបង្កើនសម្រស់ផងដែរ។យ៉ាងណាមិញ សម្រាប់ដើមឆ្នាំ២០២០នេះដែរ គេឃើញថា មាននារីក្នុងបណ្ដាញសង្គមមួយរូប ឈ្មោះថា Andrea Ivanova បានទៅចាក់យកបបូរមាត់រូបរាងថ្មី គឺចាក់ឲ្យរីកធំ។ គួរបញ្ជាក់ថា រូបនាង បានព្យាយាមសាកល្បងចាក់មាត់ចំនួន១៧ដង ហើយចំណាយលុយមិនចេះតិចទេ លើរឿងនេះ។ក្នុងនោះដែរ យោងតាមរូបភាពជាច្រើនសន្លឹកនោះ ទម្រង់មាត់សម័យថ្មីនេះ មើលទៅប្លែកអារម្មណ៍ម្យ៉ាងដែរ អមដោយការផាត់មុខស្ទីលថ្មីផងនោះ មើលទៅCoolណាស់ និងធានាថាប្លែកខុសគេតែម្ដង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 
ទម្រង់មាត់សម័យថ្មី
ទម្រង់មាត់សម័យថ្មី
ទម្រង់មាត់សម័យថ្មី
ទម្រង់មាត់សម័យថ្មី
ទម្រង់មាត់សម័យថ្មី