«Fake Love» ក្លាយជាបទចម្រៀងទី ៣ របស់ BTS ដែលមានអ្នកចូលមើលច្រើនជាង ៦៥០លានដង​

កូរ៉េខាងត្បូង៖ អ្នកដែលនិយមគាំទ្រ វិស័យចម្រៀង Kpop​ ប្រាកដជាធ្លាប់បានស្គាល់ ក្រុមចម្រៀងដ៏ល្បី ប្រចាំកូរ៉េខាងត្បូង ដែលមានឈ្មោះថា BTS ជាក់ជាមិនខាន។ 
គួររម្លឹកផងដែរថា BTS គឺជាក្រុមចម្រៀងប្រុសដ៏ល្បី ដែលមានសមាជិក​ ៧នាក់ រួមមាន RM Jin Suga J-hope Jimin Taehyung និង Jungkook។ ហើយពួកគេម្នាក់ៗ សុទ្ធសឹងតែមានជំនាញ និង​សមត្ថភាពពិសេស រៀងៗខ្លួន ដែលមិនងាយនឹងមានអ្នកណា អាចធ្វើបានដូចណាស់។
ជាក់ស្តែងថ្មីៗនេះ សារព័ត៌មានកូរ៉េ បានចេញផ្សាយពីសមិទ្ធផលថ្មីរបស់ពួកគេ នោះគឺបទចម្រៀង “Fake Love” ដែលទើបតែទទួលបាន ៦៥០លាន views នៅក្នុងយូធូប កាលពីពេលថ្មីៗកន្លងទៅនេះ។គួរបញ្ជាក់ផងដែរថា នេះជាបទចម្រៀងទី៣ ហើយរបស់ BTS ដែលទទួលបានការគាំទ្រខ្លាំង និងលឿនបែបនេះ ពីបណ្តាហ្វេនៗជុំវិញពិភពលោក បន្ទាប់ពីបទ “DNA” និងបទ “Boy With Luv ”៕ទស្សនារូបភាពខាងក្រោម ៖
BTS
BTS
BTS
BTS
BTS