រឿងមួយៗ ចំណេញខ្ទង់ពាន់លាន! មក​ស្គាល់​ភាពយន្ត​ទាំង ១០ ដែលរក​ចំណូល​បានលើសលប់លើលោក ក្នុងតារាង Box Office

ខ្សែភាពយន្ត “Movie ឬ Film” គឺជាប្រភេទនៃទំនាក់ទំនងមួយដែលអាចមើលឃើញ ដោយប្រើប្រាស់នូវរូបភាព និងសម្លេង ហើយប្រាប់ពីសាច់រឿង ឬបង្រៀនមនុស្សពីអ្វីមួយ។ មនុស្សគ្រប់រូបនៅលើពិភពលោក មើលខ្សែភាពយន្​តសម្រាប់ជាការកម្សាន្ត ក៏ដូចជាវិធីនៃការកម្សាន្តផងដែរ យ៉ាងណាមនុស្សមួយចំនួនក៏ចូលចិត្តនូវប្រភេទនៃខ្សែ​ភាពយន្តផ្សេងៗ ដោយភាពយន្តខ្លះធ្វើឱ្យពួកគេសើច ភាពយន្តខ្លះធ្វើឱ្យពួកគេយំ និងខ្លះក៏ធ្វើឱ្យពួកគេភ័យ​ខ្លាចផងដែរ។
សកម្មភាពនៃការថតខ្សែភាពយន្ត Avengers: Endgame
មានខ្សែភាពយន្តជាច្រើនប្រភេទ បាននឹងកំពុងបម្រើទស្សនីយភាពរបស់មនុស្សទូទាំងពិភពលោកទៅតាម​ការចូលចិត្តរបស់​មនុស្ស ដោយមានការដាក់បញ្ចាំងតាមរោងភាពយន្តល្បីៗទូទាំងពិភពលោក ខណៈដែលសមត្ថភាព​អ្នក​ដឹកនាំ តួសម្តែង ការតុបតែង ការរៀបចំប្លង់ បច្ចេកទេសថត បច្ចេកទេសកាត់ត ។ល។ កាន់តែមានការរីកចម្រើនឥតឈប់ឈរ។
សកម្មភាពនៃការថតខ្សែភាពយន្តស៊េរី Fast and Furious
មកដល់សតវត្សទី២១នេះ ខ្សែភាពយន្តល្បីៗជាច្រើន បានប្រមូលចំណូលច្រើនលើសលប់ទូទាំងពិភពលោក ខណៈដែលការចំណាយតិចតួចបំផុត។ ថ្ងៃនេះ  Khmerload សូមនាំមកនូវខ្សែភាពយន្តចំនួន ១០ ដែលរកចំណូល​បានច្រើនបំផុត គិតត្រឹមតែកុម្ភៈ ឆ្នាំ២០២០នេះ រួមមាន៖១០. Frozen II (២០១៩) រកចំណូលបាន ១.៤៣ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ១៥០លានដុល្លារ
Frozen
៩. Fast and Furious 7 (២០១៥) រកចំណូលបាន ១.៥២ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ១៩០លានដុល្លារ
Fastand and Furious 7
៨. The Avengers (២០១២) រកចំណូលបាន ១.៥២ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ២២០លានដុល្លារ
The Avangers
៧. Jurassic World (២០១៥) រកចំណូលបាន ១.៦៥ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ១៥០លានដុល្លារ
Jurassic World
៦.The Lion King (២០១៩) រកចំណូលបាន ១.៦៦ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ២៦០លានដុល្លារ
The Lion King
៥. Avengers: Infinity War (២០១៨) រកចំណូលបាន ២.០៥ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ៤០០លានដុល្លារ
Avengers
៤. Star War: The Force Awakens (២០១៥) រកចំណូលបាន ២.០៧ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ២៥៦លានដុល្លារ
Star War
៣.Titanic (១៩៩៧) រកចំណូលបាន ២.២១ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ២០០លានដុល្លារ
Titanic
២. Avatar (២០០៩) រកចំណូលបាន ២.៧៩ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ២៤៦លានដុល្លារ
Avatar
១. Avengers: Endgame (២០១៩) រកចំណូលបាន ២.៨០ពាន់លានដុល្លារ និងចំណាយអស់ប្រមាណ ៣៥៦លានដុល្លារ
Avengers