ទោះលំបាកប៉ុណ្ណា ក៏អ៊ុន សុធា នៅតែសន្សំលុយទិញផ្ទះបាន ដោយញើសឈាមខ្លួនឯង

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់តារាសម្ដែងប្រុស លោក អ៊ុន សុធា ដែលលោក បានឈានជើងចូលក្នុងវិស័យសិល្បៈដំបូង តាមរយៈកម្មវិធី ស្រីស្រស់ ប្រុសស្អាត។​ បើគិតពីការចូលសល្បៈ របស់លោកវិញ មានរយៈពេល ១០ ឆ្នាំជាងហើយ តែលោកនៅតែ មានប្រជាប្រិយភាពដដែល។យ៉ាងណាមិញ​ លោកជាតារាសម្ដែង តារាបង្ហាញម៉ូត និង ជាពិធីករ ផងដែរ បើនិយាយពីបទពិសោធន៍នៃកាrសម្ដែងរបស់លោកវិញ លោកពិតជាមានទេពកោសល្យខ្ពស់អាចសម្ដែងបានគ្រប់តួអង្គ សុទ្ធសឹងតែបានល្អ និង មានមហាជន ក៏ដូចជាហ្វេនៗរបស់លោកផ្ទាល់តែងតែសរសើរពីស្នាដៃនៃការសម្ដែងរបស់លោក។ ដោយ បច្ចុប្បន្នលោកក៏កំពុងតែត្រៀមថតនៅខ្សែភាពយន្តថ្មីៗ ដើម្បី ចែកជូនដល់មហាជន និង ហ្វេនៗរបស់លោក បានទស្សនា បើមើលតាមសកម្មភាពរបស់ លោកពិតជាមានភាពមមាញឹកយ៉ាងខ្លាំង ក្នុងការងារសម្ដែង។ជាក់ស្ដែង​ លោកចូលសិល្បៈក៏បានយូរឆ្នាំហើយដែរ ដោយកាលពីពេលថ្មីៗនេះ លោកបានបង្ហាញ នៅគម្រោងផ្ទះថ្មីរបស់លោក បើទោះបី ជាផ្ទះថ្មីនេះ មិនទាន់សាងសង់រួចរាល់បាន ១០០ ភាគរយ ក៏ពិតមែន តែមើលទៅ ពិតជាធំ និង គួរឲ្យចង់រស់នៅ៕សូមទស្សនារូបភាពខាងក្រោម៖
លោកអ៊ុន សុធា
លោកអ៊ុន សុធា
លោកអ៊ុន សុធា
លោកអ៊ុន សុធា
ផ្ទះថ្មី របស់ លោកអ៊ុន សុធា