មើលមិនចង់ស្គាល់!ក្រោយកែសម្ផស្ស តារាថៃBlueដូចតារាកូរ៉េបេះបិទ

ថៃ៖ តារាស្រី Blue Jirarat ជាតារាបង្ហាញម៉ូត ដ៏ស្រស់ស្អាតស៊ិចស៊ីមួយរូប មានអ្នកគាំទ្រជាច្រើន តែងតែតាមដានពីភាពស៊ីវិល័យនៃជិវិតពិត តាមបណ្ដាញសង្គមជានិច្ច។យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ទៅលើរូបសម្រស់របស់ Blue ដោយមួយរយៈចុងក្រោយមកនេះ មុខមាត់របស់នាង ហាក់ដូចជាមានការផ្លាស់ប្ដូរបន្តិចបន្តួច ព្រោះបន្ទាប់ពីនាងបានចំណាយលុយជាច្រើន ដើម្បីហោះទៅវះកាត់នៅប្រទេសកូរ៉េ ចាប់តាំងពីខែតុលា ឆ្នាំ ២០១៩ មកម្លេះ។ទន្ទឹមនឹងនេះ តារារូបនេះ បានធ្វើការវះកាត់ជាច្រើនកន្លែង ដែលមានដូចជា ត្របកភ្នែកខាងលើ និងខាងក្រោម កែសម្រួលសាច់ចុងច្រមុះ និងកាត់ស្លាប ព្រមទាំងកែផ្ទៃមុខ ឲ្យមានការលេចចេញថ្គាម ចង្កា និងចាក់ថ្នាំស្បែកឲ្យកាន់តែសខ្ជី ផងដែរ។ អាចនិយាយបានថា ក្រោយពីកែកុនច្រើនកន្លែងបែបនេះហើយ ទម្រង់មុខថ្មីរបស់ Blue នៅពេលឥឡូវនេះ ធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់សរសើរគ្រប់គ្នា ព្រោះសម្រស់របស់នាង ហាក់មានភាពស្រស់ស្អាត និងទាក់ទាញខ្លាំងជាងមុនទៅទៀត៕ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម៖
  • រូបភាពមុនពេលកែ
Blue
Blue
  • រូបភាពក្រោយពេលកែ
Blue
Blue
Blue
Blue
Blue
Blue