ឃ្លីបវីដេអូខ្លីៗ អំពីរឿង «អ្នកម៉ាក់វ័យក្មេង» ទទួលបានអ្នកចូលទស្សនារហូតជាង១០លានដង លើបណ្តាញសង្គម! (មានវីដេអូ)

ភ្នំពេញ៖ ខ្សែភាពយន្តភាគខ្មែរបែបមនោសញ្ចេតនាស្នេហារឿង «អ្នកម៉ាក់វ័យក្មេង» របស់ស្ថានីយ៍ទូរទស្សន៍ ភី អិន អិន បាននឹងកំពុងតែឆក់យកបេះដូងបណ្តាអ្នកទស្សនាឱ្យតាមដានជក់ចិត្តដិតអារម្មណ៍ខ្លាំងឡើងៗ។ លើសពីនេះទៀត ចំពោះសាច់រឿងភាគដ៏ល្អមួយនេះ មិនត្រឹមតែជាការផ្តល់ជូននូវការកម្សាន្តចក្ខុប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវចំណេះដឹងអប់រំពីសុភមង្គលគ្រួសារផងដែរ។ តួយ៉ាងដូចជាការខ្វះផ្តល់ភាពកក់ក្តៅដល់កូន ដែលជាបញ្ហាមួយយ៉ាងសំខាន់ក្នុងសង្គមគ្រួសារ ដោយឪពុកម្តាយរវល់កិច្ចការងារមុខរបរប្រចាំថ្ងៃគ្មានពេលវេលាសម្រាប់កូនៗ។ទន្ទឹមនឹងការចាក់ផ្សាយជូនទស្សនារឿង «អ្នកម៉ាក់វ័យក្មេង» ភី អិន អិន ក៏តែងតែច្បិចយកនូវឈុតឆាកពិសេសៗមកធ្វើការបង្ហាញជូន និងបង្ហោះនៅលើបណ្តាញសង្គមផងដែរ។ មកដល់ពេលនេះយើងឃើញមានសន្ទុះច្រើននៃអ្នកមើលពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងរាល់ឃ្លីបវីដេអូឈុតខ្លីៗនៅក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» គឺត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមពេញចិត្តជាមួយនឹងការចូលទស្សនានៅលើគេហទំព័រផេកផ្លូវការរបស់ ភី អិន អិន PNN Drama Fan Club https://www.facebook.com/PNNDramaFanClub/ យ៉ាងច្រើនសន្ធឹកសន្ធាប់។ បើតាមតួលេខដែលបង្ហាញពីការចូលមើលវីដេអូខ្លីៗនោះ គឺមានរហូតទៅដល់ជាង ១០លានដង ឯណោះ។
ចំនួនអ្នកចូលទស្សនារឿង«អ្នកម៉ាក់វ័យក្មេង»
ភី អិន អិន ជាស្ថានីយ៍ទូរទស្សន៍ឈានមុខគេលើវិស័យភាពយន្តខ្មែរនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ទស្សនិកជនទាំងអស់ដែលបានគាំទ្រ និងតាមដានរាល់ការនាំយកមកផ្សាយជូននូវបណ្តុំខ្សែភាពយន្តភាគខ្មែរតាំងពីដើមរហូតមកដល់បច្ចុប្បន្ន។ មួយវិញទៀត ភី អិន អិន ក៏នឹងព្យាយាមបង្កើត និងផលិតភាពយន្តភាគខ្មែរឱ្យបានច្រើនប្រកបដោយគុណភាពខ្ពស់ ដើម្បីបម្រើអារម្មណ៍ចក្ខុប្រិយមិត្ត៕
តួសម្តែងនៅក្នុងរឿង«អ្នកម៉ាក់វ័យក្មេង»
តួសម្តែងនៅក្នុងរឿង «អ្នកម៉ាក់វ័យក្មេង»
សូមទស្សនាវីដេអូខាងក្រោម៖