ជីប ម៉ុង លែន ធ្វើកម្មវិធីដ៏ធំនៅផ្សារទំនើប ជីប ម៉ុង Noro Mall ក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំនេះ!

  • ពុធ ១២ កុម្ភៈ, ២០២០ ១៦:៣២
ភ្នំពេញ៖ ​ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យឈានមុខគេក្នុងប្រទេសកម្ពុជា នឹងធ្វើកម្មវិធីមួយដ៏ធំ ដែលមានឈ្មោះថា “Love @ Condo” ក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ២០២០ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅផ្សារទំនើប ជីប ម៉ុង Noro Mall វេលាម៉ោង ៩ព្រឹក រហូតដល់ ៩យប់ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃទៅលើ​ការទិញ​ខុនដូ និងមានផ្តល់​រង្វាន់ពិសេសៗជាច្រើនទៀតផង។
កម្មវិធី “Love @ Condo”
កម្មវិធី “Love @ Condo”
​កម្មវិធីនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងចែករំលែក​ភាពរីករាយ និង​ក្តី​ស្រឡាញ់ តាមរយ:ការ​ផ្តល់ជូន​យ៉ាងពិសេសលើការបញ្ចុះតម្លៃប្រភេទខុនដូរហូតដល់ ​៥% និងប័ណ្ណទឹកប្រាក់ $១០០០ ទៀតផង។ កាន់តែពិសេស លោកអ្នកក៏អាចមកចូលរួមដើម្បីលេងហ្គេមផ្សេងៗ ដើម្បីឈ្នះរង្វាន់ ថតរូប ឬបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ឬក៏អាចមកចូលរួមដើម្បីទស្សនាការសម្តែងពីតារាកិត្តិយសរបស់យើងគឺលោក សាយ ម្ចាស់បទ “ងប់ងល់” និង “សារភាពស្នេហ៍តាមខ្យល់” បានផងដែរ។
កម្មវិធី “Love @ Condo”
ដូច្នេះអតិថិជនអាចមកចូលរួមដើម្បីទស្សនាម៉ូត ឬសាកសួរព័ត៌មានបន្ថែមអំពីលំនៅឋាន ឬខុនដូ​របស់ ជីប ម៉ុង លែន ដោយសេរីនៅទីតាំងកម្មវិធីផ្ទាល់។
កម្មវិធី “Love @ Condo”
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ទស្សនា Facebook Page តាមរយៈ https://www.facebook.com/Chipmonglandcondo/ ឬ 061 997 888៕