កូនខ្មែរកម្របានឃើញ! រូបលោកតា ស៊ិន ស៊ីសាមុត កាលនៅកម្លោះ មានមុខមាត់សង្ហាអស់ស្ទះ!

ភ្នំពេញ៖ ជនរួមជាតិខ្មែរគ្រប់រូប ពិតជាបានស្គាល់នូវលោកតា ស៊ិន ស៊ីសាមុត រហ័ស្សនាម អធិរាជសម្លេងមាស​ ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈបទចម្រៀងពីរោះៗ ទឹកដមសំនៀងយ៉ាងក្រអួនក្រអៅ គ្មាននរណាអាចធ្វើដូច។ជាការពិតណាស់ កន្លងមកមហាជនខ្មែរ បានស្គាល់មុខមាត់របស់លោក តាមរយៈរូបគំនូរផ្សេងៗ ដែលបានផ្សព្វផ្សាយនៅលើកាសែត ទស្សនាវដ្តី ស៊ីឌី និងតាមបណ្តាញសង្គមជាដើម ប៉ុន្តែគ្រប់គ្នាកម្រនឹងបានឃើញនូវ រូបថតមុខមាត់ពិតៗច្បាស់ៗរបស់លោកតាណាស់។ជាក់ស្តែង ថ្មីៗនេះ ក៏បានលេចចេញនូវរូបថតដ៏កម្រមួយសន្លឹករបស់លោកតា ស៊ិន ស៊ីសាមុត ដែលជារូបថតរបស់លោកបានថតកាលពីនៅរស់ ក្នុងអំឡុងពេលដែលលោកទៅដើរលេងកម្សាន្ត នៅឯទីក្រុងហុងកុង ប្រទេសចិន។យ៉ាងណាមិញ បើទោះបីជារូបថតខាងក្រោមនេះ ជារូបថតចាស់ត្រូវបានកែលម្អពណ៌ជាថ្មីឡើងវិញខ្លះៗយ៉ាងណាក្តី ប៉ុន្តែក៏បានបង្ហាញឲ្យកូនខ្មែរ បានឃើញពីមុខមាត់សម្រស់ពិតរបស់លោកតា ស៊ិន ស៊ីសាមុត ថាលោកពិតជាមានស្នាមញញឹមស្រស់សង្ហាប៉ុណ្ណា និងជារូបថតដែលកូនខ្មែរគួរឲ្យចងចាំទុកផងដែរ៕  
រូបថតកម្ររបស់​ លោកតា ស៊ិន ស៊ីសាមុត
លោកតា ស៊ិន ស៊ីសាមុត
លោកតា ស៊ិន ស៊ីសាមុត
លោកតា ស៊ិន ស៊ីសាមុត
លោកតា ស៊ិន ស៊ីសាមុត
លោកតា ស៊ិន ស៊ីសាមុត
លោកតា ស៊ិន ស៊ីសាមុត
លោកតា ស៊ិន ស៊ីសាមុត
លោកតា ស៊ិន ស៊ីសាមុត
ប្រភពរូបភាព៖ praCh