ក្លឹបហ្គាន់ហ្សេស្ពតជប៉ុន សូមអញ្ជើញអ្នកមកចូលរួមបង្ហាញក្ដីស្រលាញ់ តាមរយៈការរាំ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់!

  • ពុធ ១២ កុម្ភៈ, ២០២០ ១៤:១២
ភ្នំពេញ៖ តើលោកអ្នកមានគម្រោងទៅណាទេ ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់? ហើយតើលោកអ្នកចូលចិត្តរាំ និងចង់ចេះក្បាច់រាំថ្មីៗដែរឬទេ? ដើម្បីឲ្យថ្ងៃនេះកាន់តែពិសេសទៀតនោះ លោកអ្នកអាចចូលរួមរាំក្នុងកម្មវិធី Megadanz និង Zumba របស់យើង ដែលធ្វើឡើងនៅសាខាអ៊ីអនម៉លសែនសុខស៊ីធី ក្នុងថ្ងៃទី​១៤ ខែកុម្ភៈ ខាងមុខនេះ។កម្មវិធីនេះ ត្រូវបានបង្ហាញដោយគ្រូបង្រៀនដ៏មានជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលក្បាច់រាំនីមួយៗសុទ្ធតែជួយឲ្យរាងកាយអ្នកមាំមួន និងសុខភាពល្អ ព្រមទាំងបង្កើនភាពបត់បែន ភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯង។ លោកអ្នកក៏អាចយកដៃគូមករាំជាមួយ ដើម្បីទទួលបានភាពសប្បាយរីករាយ និងកាន់តែយល់ចិត្តគ្នាថែមទៀតផងដែរ។​
សកម្មភាពហាត់ប្រាណរបស់ ក្លឹបហ្គាន់ហ្សេស្ព័តជប៉ុន
កម្មវិធីនេះដែរ ធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខជាន់ផ្ទាល់ដី៖១. កម្មវិធី Zumba បង្ហាញដោយអ្នកគ្រូ Anna Souchentsova ចាប់ពីម៉ោង ៦ ដល់ ៧ ល្ងាច។២. កម្មវិធី Megadanz បង្ហាញដោយគ្រូបង្រៀនរាំ របស់ក្លឹបហ្គាន់ហ្សេយើង ចាប់ពីម៉ោង ៧ ដល់ ៨ យប់។ អ្នកណាក៏អាចចូលរួមបានដែរ! ពួកយើងមានជារង្វាន់សម្រាប់អ្នករាំពូកែជាងគេក្នុងកម្មវិធីនីមួយៗ រួមជាមួយនឹងកញ្ចប់កាដូរបស់ក្លឹបហ្គាន់ហ្សេ និងកាដូសម្រាប់បុណ្យនៃសេចក្តីស្រលាញ់ ជាមួយនឹងឆ្នោតផ្សងសំណាងជាច្រើនរង្វាន់។​
សកម្មភាពហាត់ប្រាណរបស់ ក្លឹបហ្គាន់ហ្សេស្ព័តជប៉ុន
ពួកយើងមានចែកជូនប័ណ្ណចូលហាត់ប្រាណដោយសេរី រយៈពេលមួយថ្ងៃ ការវិភាគរាងកាយតាមរយៈម៉ាស៊ីន Inbody (ម៉ាសនៃរាងកាយ កម្រិតខ្លាញ់ សាច់ដុំ កម្រិតនៃការធាត់លើសទម្ងន់) ក៏ដូចជាផ្ដល់ការពិភាក្សា ដំបូន្មាន និងសកម្មភាពផ្សេងៗទៀត ដែលជួយពង្រឹងសុខភាពអ្នកឲ្យកាន់តែល្អចាប់ពីម៉ោង ៩ ព្រឹក ដល់ ៥ ល្ងាច។ក្រៅពីការរៀបចំកម្មវិធីពិសេសជាប្រចាំ ក្លឹបហ្គាន់ហ្សេស្ព័តជប៉ុនរបស់យើង ជាក្លឹបហាត់ប្រាណដំបូងគេបង្អស់ដែលផ្តល់ជូនជាកម្មវិធីហាត់ប្រាណរ៉ាឌីកាល់ រួមមានកម្មវិធី Fight Do Oxigeno UBound X55 និង រ៉ាឌីកាល់ Power។ ពួកយើងក៏មានកម្មវិធីជាច្រើនផ្សេងទៀតដូចជា ថ្នាក់ហែលទឹកសម្រាប់មនុស្សពេញវ័យ និងកូនក្មេង ថ្នាក់ hip-hop ថ្នាក់ aerobic និងថ្នាក់ yoga
ក្លឹបហាត់ប្រាណហ្គាន់ហ្សេស្ព័តជប៉ុន
ក្លឹបហ្គាន់ហ្សេស្ព័តជប៉ុនរបស់យើងមានពីរសាខា ដែលមានទីតាំងនៅបុរីប៉េងហួតអាធីណា និងអ៊ីអនម៉លសែនសុខស៊ីធី ក្នុងនោះដែរ ពួកយើងមាន gym ដែលមានឧបករណ៌ហាត់ប្រាណដ៏សំបូរបែប គ្រូបង្រៀនដ៏ជំនាញ អាងហែលទឹកខាងក្នុងដែលអាចកំណត់សីតុណ្ហភាពបាន​ (អ៊ីអនម៉ល) អាងហែលទឹកខាងក្រៅ (អាធីណា) បន្ទប់សូណា ស្ទីម  និងកម្មវិធីជាច្រើនផ្សេងទៀត។ សូមរូសរាន់ឡើង! កន្លែងមានកំណត់សម្រាប់ថ្ងៃ១៤ កុម្ភៈ ខាងមុខនេះ។ សូមទាក់ទងមកលេខ ០២៣ ៩០០ ៥២១ ដើម្បីកក់កន្លែងទុកជាមុន។ សូមតាមដានទំព័រហ្វេសបុករបស់យើងដើម្បីទទួលបានព័ត៌មានថ្មីៗ៕តោះចូលរួមបង្ហាញក្ដីស្រលាញ់របស់អ្នកតាមរយៈការរាំក្នុងថ្ងៃដ៏ពិសេសនេះ!
ក្លឹបហាត់ប្រាណហ្គាន់ហ្សេស្ព័តជប៉ុន
ក្លឹបហាត់ប្រាណហ្គាន់ហ្សេស្ព័តជប៉ុន
ក្លឹបហាត់ប្រាណហ្គាន់ហ្សេស្ព័តជប៉ុន
ក្លឹបហាត់ប្រាណហ្គាន់ហ្សេស្ព័តជប៉ុន
ក្លឹបហាត់ប្រាណហ្គាន់ហ្សេស្ព័តជប៉ុន
ក្លឹបហាត់ប្រាណហ្គាន់ហ្សេស្ព័តជប៉ុន
ក្លឹបហាត់ប្រាណហ្គាន់ហ្សេស្ព័តជប៉ុន