ចុម! ខ្លាចវីរុសកូរ៉ូណាពេក ដល់ថ្នាក់ប្រជាជនសឹង្ហបុរី យកស្រោមអនាម័យ មកដាក់ធ្វើជា....

  • ពុធ ១២ កុម្ភៈ, ២០២០ ១៤:៣៦
សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានប្រកាសថា កំពុងមានអាសន្ន ដោយ​មានជំងឺវីរុសកូរ៉ូណា កើនដល់ ៤៧ ករណី ដែលកំពុងធ្វើឲ្យប្រជាជន សិង្ហបុរីមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។យ៉ាងណាមិញ នៅក្នុងប្រទេស សិង្ហបុរីផ្ទាល់កំពុងមានការភ័យខ្លាចយ៉ាងខ្លាំងជាមួយវីរុស កាចសាហាវនេះ ដោយ មានអ្នកលេងប្រព័ន្ធអ៊ីនធើណែតជាច្រើនបានចែកចាយរូបភាពតាម Reddit និងTwitter ដែលរូបភាពនោះ ពេលគ្រប់គ្នាបានឃើញហើយពិតជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។ នៅក្នុងនោះដែរ គេឃើញមានអ្នកខ្លះ បានយកស្រោមអនាម័យ មកពាក់លើម្រាមដៃរបស់ពួកគេ ដើម្បីជាការ ការពារ និង រក្សានៅអនាម័យ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលពួកគេប្រើប្រាស់នៅជណ្ដើរយន្ត ពួកគេត្រូវពាក់ស្រោមអនាម័យទៅម្រាមដៃរបស់ពួកគេ ដើម្បីចុចនៅប៊ូតុង ដោយពួកគេគិតថា ក្នុងជណ្ដើរយន្តជាកន្លែងដែលមានអ្នកប្រើប្រាស់ និង ឆ្លងកាត់ច្រើន ដោយមិនដឹងថាអ្នកណាខ្លះឆ្លងជំងឺ។ជាការពិតណាស់ ជំងឺមួយនេះពិតជាកាចសាហាវ ដោយវិធីមួយដែលអាចការពារខ្លួនអ្នកពីការឆ្លងមេរោគនេះគឺត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកជានិច្ចជៀសវាងការប៉ះមុខរបស់អ្នក ដោយដៃរ និងពាក់ម៉ាសការពារមុខពេលអ្នកនៅខាងក្រៅ ឬកន្លែងដែលមានមនុស្សច្រើន ដើម្បីបង្កាពីជំងឺវីរុសថ្មីមួយនេះ៕សូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
ស្រោមអនាម័យ លក់អស់ពីស្តុក
រូបភាព
រូបភាព