ធនាគារ ជីប ម៉ុង ដៃគូយូរអង្វែង​ដ៏មានទំនុកចិត្តបំផុតរបស់​លោកអ្នក ប្រកាសបើក​សាខា​​​ថ្មី​ម្ដង​​២​បន្ថែម​ទៀត ​ក្នុង​ពេលតែ​​មួយ​

  • ពុធ ១២ កុម្ភៈ, ២០២០ ១៤:៣១
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង បើកដំណើរការសាខាថ្មី​២​​បន្ថែម​​​ទៀត​​ មួយ​​នៅក្នុងអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងមួយ​​​ទៀត​​ក្នុងមជ្ឈ​​មណ្ឌល​​ផ្សារ​​ទំនើប​ ជីប ម៉ុង ណូរ៉ូ ម៉ល ដើម្បី​បំពេញតម្រូវការជូន​​អតិថិជន​របស់​​ខ្លួន។ឥឡូវ​នេះ​ ធនាគារ​ ជីប ម៉ុង សាខាបាក់ទូក និងសាខា ណូរ៉ូ ម៉ល ចាប់​ផ្ដើមផ្តល់ផលិតផល និង​បម្រើ​ សេវា​​កម្ម​​​ធនាគារ​​ដ៏សំបូរបែប​ជូន​អតិថិជន។ លោក​អ្នក​អាចអញ្ជើញមកសាខាថ្មីទាំង​២​នេះ ដើម្បីបើកគណនីសន្សំ គណនីបញ្ញើមានកាលកំណត់ ពិភាក្សាអំពីសេវាកម្មកម្ចីនានា​ជាមួយនឹងបុគ្គលិកជំនាញ ប្រកប​ដោយ​វិជ្ជាជីវៈ​​ខ្ពស់។ លើសពីលើនេះសាខាក៏មានបំពាក់ ម៉ាស៊ីន ATM និងម៉ាស៊ីនដាក់/ដកប្រាក់ សម្រាប់​អតិថិជន​ធ្វើប្រតិបត្តិការ ដក​ ឬ​​ដាក់ប្រាក់​បាន​គ្រប់ពេល​វេលា។  
ធនាគារ ជីប ម៉ុង បើកដំណើរការសាខាថ្មី​២​​បន្ថែម​​​ទៀត​
ធនាគារ ជីប ម៉ុង បើកដំណើរការសាខាថ្មី​២​​បន្ថែម​​​ទៀត​
លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល​ធនាគារ ជីប ម៉ុង​ បានមានប្រសាសន៍ថា ​​​​ធនាគារ​ ជីប ម៉ុង សាខាបាក់ទូក ស្ថិត​នៅ​​ជាន់ទី១ នៃ​អគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ផ្ទះ​លេខ១៧៤​​ មហាវិថី​សាធារណរដ្ឋឆេក សង្កាត់វាលវង្ស ខណ្ឌ៧​មករា​ រាជធានីភ្នំពេញ និង​ធនាគារ​ ជីប ម៉ុង  សាខា ណូរ៉ូ ម៉ល ស្ថិតនៅជា​ន់ផ្ទាល់ដី​នៃ​មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប​ ណូរ៉ូ ម៉ល ស្ថិត​តាមបណ្ដោយ​មហាវិថី​ព្រះនរោត្តម កែងផ្លូវ៣៦០ ភូមិ​៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ គិត​ត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០​នេះ ធនាគារ ជីប ម៉ុង មានសាខាសរុបទាំងអស់៧ ដែលបានកំពុងបម្រើសេវាកម្មជូនអតិថិជន ហើយក៏មានសាខាជាច្រើនទៀត​គ្រោងបើកទ្វារបន្ថែមក្នុងឆ្នាំ២០២០​​នេះផងដែរ៕