ស្ងាត់ៗ Marina ប្អូនស្រីMargie មកបង្អួតរាងដ៏ស៊ិចស៊ី លើឆ្នេរសមុទ្រកម្ពុជា

ព្រះសីហនុ៖ តារាសម្ដែងស្រីវ័យក្មេងនាង Marina Sadanun ត្រូវជាប្អូនស្រីបង្កើតរបស់ តួឯកស្រីនាង Margie Rasri បានផ្ទុះការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីបានប្រឡូកក្នុងវិស័យសម្ដែង ទាំងវ័យក្មេងត្រឹមអាយុ ២៣ឆ្នាំ និងបានថតរឿងដូចជាបងស្រីដែរ​។លើសពីនេះ Marina ត្រូវបានមហាជនទទួលស្គាល់ថាជា ​តារាស្រីក្មេងលេងស្ទីលតាមបែបយុវវ័យ និងនិយមភាពស៊ិចស៊ីស៊ីវិល័យ ដែលខុសគ្នាស្រឡះជាមួយ បងស្រីរបស់នាង Margie Rasri។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត កាលពីពេលថ្មីៗនេះដែរ គេបានប្រទះឃើញវត្តមានរបស់ Marina ក្នុងប្រទេសកម្ពុជា ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងណាស់។ជាមួយគ្នានេះដែរ  Marina បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្អួតសម្រស់លើឆ្នេរសមុទ្រកោះរ៉ុង ដោយមានស្ទាយ៍ចំហល្វែងខាងលើ គ្រាន់តែពាក់អាវកាក់ពណ៌ក្រហម ជាមួយរាងកាយដ៏វែងស្រលូន មើលទៅពិតជាលេចធ្លោ និងបណ្ដាលឲ្យអ្នកគាំទ្រ ឃើញហើយទប់អារម្មណ៍មិនចង់ជាប់៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពទាំងអស់គ្នា៖
Marina Sadanun
Marina Sadanun
Marina Sadanun
Marina Sadanun
Marina Sadanun ​លើទឹកដីកម្ពុជា
Marina Sadanun ​លើទឹកដីកម្ពុជា
Marina Sadanun ​លើទឹកដីកម្ពុជា