ស្របពេលEx កាន់តែដូចតាចាស់ Selena រឹតតែធ្វើខ្លួនស្អាតប្លែកមួយទំហឹង

បរទេស៖ ជឿជាក់ថា អ្នកគ្រប់គ្នាប្រាកដជាបានស្គាល់ តារាស្រីជនជាតិអាមេរិកដ៏ល្បីល្បាញ  Selena Gomez ជាតារាចម្រៀងមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រមទាំងមានអ្នកគាំទ្ររាប់លាននាក់ ទូទាំងពិភពលោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងរូបនេះ តែងតែនាំមកជាមួយស្ទីលប្លែកៗ ជូនដល់ទស្សនិកជន បានកម្សាន្តជានិច្ច។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Selena ក៏បានផ្ដល់ភាពភ្ញាក់ផ្អើលមួយទៀត ជូនទៅដល់អ្នកគាំទ្រជាច្រើន ជាមួយនឹងស្ទាយម៉ូតសក់ថ្មី ប្លែកភ្នែក ដែលមិនធ្លាប់បានឃើញពីមុនមក។ក្នុងនោះដែរ Selena បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គម Instagram ដែលបង្ហាញពីម៉ូតសក់ថ្មីរបស់នាង ដែលតុបតែងបានយ៉ាងទាន់សម័យ ជាមួយនឹងស្ទាយសក់រួញអង្កាញ់ៗ ដែលបណ្ដាលឲ្យអ្នកគាំទ្រជាច្រើនបានសរសើរពី សម្រស់របស់តារាស្រីរូបនេះ ដែលបានធ្វើម៉ូដសក់នេះឡើង។ ម៉្យាងវិញទៀត នៅពេលដែលនាង ធ្វើសក់បែបនេះទៅ នាងពិតជាមានភាពស្រស់ស្អាត ព្រមទាំងមានភាពទាក់ទាញ និងធ្វើឲ្យតារាចម្រៀងវ័យ ២៨ ឆ្នាំ រូបនេះ កាន់តែគួរឱ្យចាប់អារម្មណ៍ កាន់តែខ្លាំងឡើងផងដែរ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពចាងក្រោម៖
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
ម៉ូតសក់ថ្មីរបស់ Selena Gomez
ម៉ូតសក់ថ្មីរបស់ Selena Gomez
ម៉ូតសក់ថ្មីរបស់ Selena Gomez