ផ្លូវការ! កីឡាករឆ្នើមរូបនេះ បានបន្តកុងត្រាថ្មីជាមួយ Juventus រហូតដល់ឆ្នាំ២០២៤

  • ពុធ ១២ កុម្ភៈ, ២០២០ ១៥:២៨
អ៊ីតាលី៖ អ្នកចាំទីសញ្ជាតិប៉ូឡូញកីឡាករ Wojciech Szczesny បានចុះកិច្ចសន្យាបន្តកុងត្រាថ្មីជាមួយក្លិបយក្សអ៊ីតាលី Juventus រហូតដលឆ្នាំ ២០២៤។អ្នកចាំទីកម្ពស់ ១,៩៦ម៉ែត្ររូបនេះ បានផ្ទេរពីក្លិប Arsenal មកចូលរួមជាមួយក្រុម Juventus កាលពីឆ្នាំ២០១៧ ក្នុងតម្លៃ១៤លានអឺរ៉ូ (ប្រមាណ ១៥លានដុល្លារ) ក្នុងរជ្ជកាលលោក Max Allegri ដឹកនាំ។កីឡាករវ័យ២៩ឆ្នាំ បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនជុំវិញការបន្តកុងត្រាថ្មីជាមួយក្លិបថា៖
កីឡាករWojciech Szczesny
គួរឲ្យដឹងដែរថា​ រយៈពេល៣ឆ្នាំនៅ Juventus គេរួមចំណែកជួយក្លិបឈ្នះពានរង្វាន់ធំៗជាច្រើនរួមមាន ពានលីកកំពូលអ៊ីតាលី Serie A  ២ដង ពាន Italian Cup ១ដង និងពាន Italian Super Cup ១ដង៕