ទីបំផុតមានអ្នកក្លាហានពីររូប ចេញមុខដោះសំបកកង់ម៉ូតូ ដែលជាប់កក្រពើ នៅឥណ្ឌូណេស៊ីហើយ (មានវីដេអូ)

ឥណ្ឌូណេស៊ី៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបខ្លះហើយ ជំុវិញករណីក្រពើមួយក្បាលដែលមានសំបកកង់ម៉ូតូជាប់នឹង.ក ដែលអាជ្ញាធរទីក្រុង Palu បានប្រកាសផ្ដល់រង្វាន់ដល់ជនណា ដែលហ៊ានចូលទៅរំដោះសំបកកង់ម៉ូតូមួយនោះចេញ។ តែក្រោយមក ការប្រកាសនោះត្រូវលុបចេញវិញ ព្រោះពុំមាននរណាម្នាក់ហ៊ានចេញមុខឡើយ។យ៉ាងណាមិញ មានបុរសជាជនជាតិអូស្ត្រាលីពីរនាក់គឺ លោក Matt Wright និងលោក Chris Wilson ដែលជាដៃស្ដាំ បានសម្រេចចិត្តមកជួយសង្គ្រោះសត្វក្រពើនោះ តាមសំណូមពរ។
លោក Matt Wright និងលោក Chris Wilson
ក្រោយមកដល់ទីក្រុង Palu  លោក  Wright បានធ្វើដំណើរបន្ដទៅទីក្រុងហ្សាកាតា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់កិច្ចការមួយនេះ។ ទន្ទឹមគ្នានោះដែរ លោកបានថ្លែងនៅមុនថ្ងៃបេសកកម្មចាប់ផ្ដើមថា៖
លោកWright និងក្រុម
កំឡុងប្រតិបត្តិការនេះដែរ លោក Wright បានរៀបរាប់ថា ការចាប់ក្រពើនៅទីនេះ ខុសពីការចាប់សត្វល្មូននៅអូស្ត្រាលី ដោយសារវាមិនឃ្លានចំណី។ តែក្រុមលោកបានដាក់ចំណីពិសេសៗសម្រាប់វារួមមាន មាន់ងាប់ និងពពែដើម្បីឲ្យក្រពើនោះឡើងពីទន្លេ។ លោកបន្ថែមថា ការសង្គ្រោះមានភាពពិបាកបន្ដិច នៅពេលដែលពួកលោកព្យាយាមចូលទៅជិតក្រពើ ព្រោះធ្លាប់មានអ្នកចាប់សត្វក្រពើជុំវិញពិភពលោក បានទៅដល់ទីនោះ បន្ទាប់ពីមានការប្រកាសផ្ដល់រង្វាន់។ សូមបញ្ជាក់ថា ទីតាំងខាងលើ កំពុងស្ថិតក្រោមការហាមឃាត់ ខណៈក្រុមលោក Wright កំពុងប្រតិបត្តិការចាប់សត្វក្រពើ៕មានវីដេអូខាងក្រោម៖