អេ ភូថង៖ មិនគួរហៅខ្ញុំកែងឆេះ ជង្គង់ហោះនោះទេ ព្រោះតែ……!

  • ពុធ ១២ កុម្ភៈ, ២០២០ ១៥:៤៩
កម្ពុជា៖ គ្រាន់តែឭឈ្មោះ អេ ភូថង ប្រិយមិត្តស្ទើរតែទាំងស្រុងទៅហើយដែលបានស្គាល់ពីអតីតអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជារូបនេះ។ មានកំណើតកើតជានៅក្នុងគ្រួសារមានជីវភាពលំបាក អេ ភូថង បានចូលហ្វឹកហាត់ប្រដាល់ និងប្រកួតតាំងពីនៅតូចៗរហូតបានក្លាយជាកីឡាករមានឈ្មោះបោះសំឡេង និងល្បីល្បាញពាសពេញប្រទេសនៅកំឡុងឆ្នាំ២០០០។
អតីតអ្នកប្រដាល់ អេ ភូថង
កំឡុងពេលនៅប្រកួតពេញសាច់ អេ ភូថង ត្រូវបានអ្នកដែលនិយមតាមដាន និងស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរក្នុងប្រទេសកម្ពុជាដាក់រហស្សនាមឲ្យថា “កែងឆេះ ជង្គង់ហោះ អេ ភូថង” ។ យ៉ាងណាមិញ អ្នកប្រដាល់មានស្រុកកំណើតមកពីខេត្តកោះកុងរូបនេះ បាននិយាយថាលោក មិនគួរហៅលោកកែងឆេះ ជង្គង់ហោះនោះទេ ព្រោះគូប្រកួតនីមួយៗតែងតែប្រកួតចាញ់ដោយសារតែលោកទាត់ទៅវិញទេ។ លោក អេ ភូថង ក៏បានឲ្យដឹងទៀតថាសម័យនេះលោកឃើញថាអ្នកចេះប្រើជើងមានមិនច្រើននោះទេ ហើយអ្នកដែលចេះប្រើជើងទាំងនោះសុទ្ធតែមានឈ្មោះល្បី។ លោកក៏បានដាស់តឿនដល់អ្នកប្រដាល់ជំនាន់ក្រោយ បើសិនជាចង់ក្លាយជាអ្នកប្រដាល់ល្អ ត្រូវមានឆន្ទៈក្នុងការប្រកួត ប្រកួតឲ្យអស់ពីចិត្ត។
អតីតអ្នកប្រដាល់ អេ ភូថង
គួរឲ្យដឹងផងដែរថា បច្ចុប្បន្នលោក អេ ភូថង បានក្លាយទៅជាគ្រូបង្វឹក និងកំពុងបម្រើការងារជាគណៈចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ លោកក៏មានកូនប្រុស-ស្រី ដែលស្នងឈាមជ័រជាអ្នកប្រដាល់ពីលោក និងកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យគុនខ្មែរផងដែរ រួមមាន កីឡាការិនី អេ យ៉ានុត កីឡាករ អេ វីរៈខាំឈឺតភូថង (ម៉ឺន មេឃា) និងកីឡាករ អេ អាំម៉ារីនភូថង៕  
កូនប្រុស-ស្រីរបស់លោក អេ ភូថង
កីឡាករអេ វីរៈខាំឈឺតភូថង (ម៉ឺន មេឃា)
ប្រភព៖ Sitho Nathan