ផ្អើលវីរ៉ុសស្ទើរគ្រប់ប្រទេស បែរជា នៅឥណ្ឌូនេស៊ី លក់ប្រចៀវធ្វើមិនដឹង (មានវីដេអូ)

ឥណ្ឌូនេស៊ី ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ចាប់តាំងពីផ្ទុះករណី ការឆ្លងជំងឺរលាកសួត Corona Virus លើកដំបូង កាលពីខែធ្នូ មកដល់ពេលនេះ វាបានសម្លាប់មនុស្សរហូតដល់ទៅ ១,១១៥ នាក់រួចមកហើយ ដែលក្នុងនោះមានចំនួន ៤៥,១៧១ ករណីឆ្លង នៅទូទាំង ២៧ប្រទេស ជុំវិញពិភពលោក។ទន្ទឹមនឹងនេះដែរ អ្នកជំនាញខាងផ្នែកសុខភាព បានធ្វើការជជែកវែកញែក អំពីប្រភពដើមនៃមេរោគដ៏កាចសាហាវនេះ ដែលវាត្រូវបានគេសង្ស័យថា សត្វប្រចៀវ សត្វពស់ និងសត្វព្រៃមួយចំនួនទៀត គឺជាគ្រឿងចម្លងមេរោគយ៉ាងសកម្ម មកក្នុងខ្លួនមនុស្ស។ ដូច្នេះហើយ ទើបបានជាមនុស្សជាច្រើន សម្រេចចិត្តឈប់បរិភោគសាច់សត្វទាំងនោះភ្លាមៗ។ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺ ផ្សារមួយកន្លែង ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅតែដាក់លក់អាហារ ធ្វើពីសត្វប្រចៀវនេះដដែល។ពួកគេហាក់ដូចជាមិនខ្លារអា នឹងការឆ្លងជំងឺដ៏កាចសាហាវនេះបន្តិចសោះឡើយ។នេះបើតាមបទសម្ភាស៍ពីអ្នកលក់ផ្ទាល់ បានឲ្យដឹងថា ជាធម្មតាពួកគេលក់សត្វប្រចៀវ អស់ប្រហែលជា ៥០ ទៅ ៦០ក្បាល ក្នុងមួយថ្ងៃ។ បើនៅថ្ងៃសម្រាកបុណ្យទៀនធំៗវិញនោះ ពួកគេលក់អស់ពី ៥០០ ទៅ ៦០០ក្បាលឯណោះ ក្នុងមួយថ្ងៃ។ប្រជាជននៅទីនោះបាននិយាយថា សាច់សត្វប្រចៀវពិតជាល្អ និងឆ្ងាញ់ខ្លាំងណាស់ បើបានចម្អិនជាមួយ Coconut milk៕តោះមកទស្សនារូបភាព និងវីដេអូខាងក្រោម ៖
អ្នកលក់សត្វប្រចៀវ
អ្នកលក់សត្វប្រចៀវ
ម្ហូបធ្វើពីសាច់សត្វប្រចៀវ
អ្នកបរិភោគសាច់សត្វប្រចៀវ
អ្នកបរិភោគសាច់សត្វប្រចៀវ