ចឹងតើ បានសិង្ហបុរី​​ប្រើស្រោម​អនាម័យ​​ពេលចុច​ប៊ូតុង​ជណ្តើរយន្ត!

  • ពុធ ១២ កុម្ភៈ, ២០២០ ១៧:២០
ប្រទេសសឹង្ហបុរីនាថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅបានប្រកាសថាប្រទេសនេះស្ថិតនៅលើ “ ប្រព័ន្ធប្រកាស​អាសន្ននៃការផ្ទុះ​ឡើងនៃ​​ជំងឺរាត​ត្បាត”។ ការប្រកាសនេះធ្វើឡើង ដោយផ្អែកលើ កំរិតក្រោមពណ៌ក្រហមដែលជាកំរិតប្រកាស​អាសន្នខ្ពស់​បំផុតនៅក្នុងប្រព័ន្ធ។ ជាការកត់សម្គាល់មកដល់ពេលនោះមានករណីឆ្លងវីរុសកូរ៉ូណាសរុប ៤៧ ករណីនៅសិង្ហបុរី។
ជាការឆ្លើយតបទៅនឹងការប្រកាសនេះប្រជាជនសិង្ហបុរីបានបង្ហាញនូវភាពតក់ស្លុត ហើយប្រញាប់ប្រញាល់រកសម្ភារៈ​ចាំបាច់សម្រាប់​ការពារខ្លួន។ផលិតផលជាច្រើនដែលពួកគេទិញមានដូចជាម៉ាស់ ទឹកលាងដៃ ក្រដាសអនាម័យ អាហារកំប៉ុងជាដើម។ ប៉ុន្តែវាពិតជាគួរអោយចម្លែកផង​ និងអស់សំណើចផងនោះគឺ ប្រជាជនសិង្ហបុរីបានប្រើស្រោមអនាម័យសកចូលម្រាម​ដៃ​ដើម្បី​ការពារការឆ្លងវីរុស។ ហេតុអ្វីបានជាអ៊ីចឹង?
ផ្អែកលើរូបថតដែលចែករំលែកដោយអ្នកលេងអ៊ីនធឺណេតនាសិង្ហបុរីនៅលើ Reddit និង Twitter គេជឿជាក់ថាពលរដ្ឋ ពិតជាកំពុងប្រើប្រាស់ស្រោមដើម្បីការពារម្រាមដៃរបស់ពួកគេនៅពេលដែលពួកគេ ត្រូវការចុចលើប៊ូតុងជណ្តើរយន្តប្រាកដមែន។ ជណ្តើរយន្តអាចជាទីកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូរ៉ូណា ប៉ុន្តែការពាក់ម្រាមដៃរបស់អ្នកទៅក្នុង​ស្រោម​អនាម័យវាពិតជា​មិនមានឥទ្ធិពលល្អចំពោះសុខភាពទេ។
វិធីត្រឹមត្រូវដើម្បីការពារខ្លួនអ្នក ពីមេរោគឆ្លងគឺត្រូវលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកជានិច្ចជៀសវាង ការយកដៃមិនស្អាតប៉ះមុខញឹកញាប់ និងត្រូវពាក់ម៉ាស់ពេលចេញក្រៅ ឬកន្លែងដែលមានមនុស្សច្រើន។ ប្រើក្រដាសអនាម័យប្រសិនបើអ្នកកណ្តាស់ ឬក្អកនៅព្រោះវីរុសអាច​ឆ្លងតាមរយៈដំណក់ទឹក ​ផ្លូវដង្ហើម​និងទំនាក់ទំនង។ ហើយត្រូវទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកកំពុងមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឬដកដង្ហើមខ្លីៗ​(ផុតៗ)៕