ស្ងាត់ៗ Gigi Hadid និង Zayn Malik ដុតភ្លើងស្នេហ៍សាជាថ្មី?

បរទេស៖ ជឿជាក់ថា ប្រិយមិត្តទាំងអស់គ្នា ច្បាស់ជាស្គាល់ជាក់ជាមិនខានពី តារាបង្ហាញម៉ូត មានរាងតូចច្រឡឹង កម្ពស់ខ្ពស់ សញ្ជាតិអាមេរិក Gigi Hadid។ 
Gigi Hadid កើតនៅថ្ងៃទី២៣​ ខែមេសា ឆ្នាំ១៩៩៥​ ដែលសព្វថ្ងៃនាងមានអាយុ​ ២៤ឆ្នាំហើយ បានចាប់ផ្តើមអាជីពជាអ្នកបង្ហាញម៉ូត មានកេរ្ត៍ឈ្មោះល្បីល្បាញ ទាំងក្នុងនិងក្រៅប្រទេស។
មួយវិញទៀត រឿងរ៉ាវស្នេហ៍រវាងនាង និង Zayn Malik ក្លាយជាប្រធានបទកៅ្តគគុកមួយ នៅក្នុងបណ្តាញសង្គមដោយសារ គ្មានប្រភពច្បាស់លាស់មួយដែលបង្ហាញថា ពួកគេទាក់ទងគ្នាវិញឬ ក៏អត់។
យ៉ាងណាមិញ ស្រាប់តែ ថ្មីៗនេះនៅក្នុង Instagram គេបានឃើញតារាស្រីរូបនេះ បង្ហោះStory ជារូបថតដែលនាង បានថតជាមួយ​ Zayn Malik ជាពិសេសគឺចំថ្ងៃខួបកំណើត អតីតសមាជិកក្រុមចម្រៀង One Direction តែម្តង ធ្វើឲ្យមហាជនរាល់គ្នា មានមន្ទិលសង្ស័យថា អ្នកទាំងពីរអាចនឹង ទាក់ទងគ្នាវិញជាថ្មីម្តងទៀត។
គួរបញ្ជាក់ស្នេហារវាងពួកគេ បានប្រេះឆាតាំងពីឆ្នាំ២០១៩មកម៉្លេះ ហើយអាចជាត្រូវរ៉ូវ ជាមួយគ្នាវិញហើយ​ គ្រាន់តែមិនទាន់ប្រកាស ជាផ្លូវការតែប៉ុណ្ណោះ៕ចង់ជ្រាបច្បាស់ សូមមើលរូបភាព Gigi Hadid​និង Zayn Malik ខាងក្រោម៖

Gigi Hadid
Gigi Hadid
Gigi Hadid​
Zayn Malik
Zayn Malik
Zayn Malik
Gigi Hadid​និងZayn Malik
Gigi Hadid​និងZayn Malik
Gigi Hadid​និងZayn Malik
Gigi Hadid បង្ហោះក្នុង Instagram ក្នុងថ្ងៃខួបកំណើត Zayn Malik