មើលសម្រស់​ ម៉ាក់ និច ពេលចូលវ័យ៣០ឆ្នាំ ថានៅស្រស់យ៉ាងណា

ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយ អាចនិយាយបានថា ជាឆ្នាំសំណាងរបស់ ដួង ម៉ានិច ដែលតែងមានការងារសិល្បៈ រត់មករកនាងជានិច្ច ដោយធ្វើឲ្យនាង ស្ទើរតែគ្មានពេលសម្រាកទាល់តែសោះ។ ជាពិសេស មួយរយៈចុងក្រោយនេះដែរ រូបនាង ក៏មានប្រជាប្រិយភាពខ្លាំងបំផុត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹង វីដេអូរាំរបស់នាង កាលពីមុន រហូតមានគេត្រូលជាច្រើន តែនាង មិនដែលប្រកាន់ នូវការត្រូលអស់ទាំងនេះទេ។ មិនតែប៉ុណ្ណោះ អ្នកលេងហ្វេសប៊ុកក៏បានដាក់ឈ្មោះឲ្យនាងថា ម៉ាក់និច ទៀតផង។ឥលូវបកទៅរឿងសម្រស់របស់ តារាស្រីរូបនេះវិញ បានឲ្យឃើញថា នាងនៅតែមានសម្រស់ ស្រស់ស្អាត ដដែល បើទោះបីជា ពេលនេះ នាងមានវ័យទៅដល់៣០ឆ្នាំ ទៅហើយ ខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ។ ក្នុងនោះដែរ នាងក៏បានព្យាយាមបំប៉នស្បែក និង ហាត់ប្រាណ ដើម្បីបញ្ចេញជាតិពុល និង​ថែរក្សាសុខភាព និងរាងឲ្យនៅស្ថិតស្ថេរដដែល។យ៉ាងណាមិញ ទោះជាអាយុច្រើនប៉ុណ្ណាក៏ដោយ តែស្នេហារបស់នាង​ ហាក់ដូចជា មិនទាន់មានពន្លឺទាល់តែសោះតែម្តង សង្ឃឹមថា​នាង នឹងជួបគូពិត ឆាប់ៗនេះ៕
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច