លោកតាវ័យចំណាស់បំផុតលើពិភពលោក ប្រាប់ថា បើចង់អាយុវែងដូចគាត់ គួរតែធ្វើបែបនេះ…!

  • ព្រហស្បតិ៍ ១៣ កុម្ភៈ, ២០២០ ០៩:៥៦
ជប៉ុន៖ ថ្មីៗនេះ លោកតា Chitetu Watanabe វ័យ១១២ឆ្នាំ ឈានចូលវ័យ១១៣ឆ្នាំ ជាកសិករចូលនិវត្តន៍ រស់នៅក្នុងក្រុង Niigata បានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក Guinness ដែលជាបុរសមានវ័យចំណាស់ជាងគេបំផុត។លោកតា ក៏បានចែករំលែកគន្លឹះចំនួនពីរ ដែលធ្វើឲ្យគាត់មានអាយុវែងមកទល់សព្វថ្ងៃនេះ គឺកុំមានកំហឹងក្នុងខ្លួនឲ្យសោះ និងរក្សាស្នាមញញឹមជាប់ជានិច្ច។ ហើយចំពោះចំណីវិញ គាត់ចូលចិត្តពិសារនំធ្វើពីម្សៅទន់ៗ និងមានបឺរផ្អែមៗ។កូនប្រសារស្រីរបស់លោកតាបានឲ្យដឹងដែរថា លោកតាមិនដែលផ្ទុះកំហឹង ឬស្រែកឡូឡាម្ដងណាឡើយ។ កូនៗ និងចៅៗទាំងអស់ តែងតែធ្វើឲ្យគាត់សើចសប្បាយយ៉ាងមានក្ដីសុខជារៀងរាល់ថ្ងៃ។គួររម្លឹកដែរថា តំណែងជាបុរសវ័យចំណាស់ជាងគេបំផុតលើពិភពលោក ធ្លាប់កាន់កាប់ដោយលោកតា Masazo Nonaka ជាជនជាតិជប៉ុនដូចគ្នា តែបានទទួលមរណភាពកាលពីខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងវ័យ១១៣ឆ្នាំ៕សូមទស្សនារូបភាពខាងក្រោម៖
លោកតាChitetu Watanabe ជាមួយនឹងវិញ្ញាបនបត្រ Guinness
លោកតា Chitetu Watanabe