កំពូលស្មាតហ្វូនកាមេរ៉ា Galaxy S20 Ultra និង Galaxy S20+ អាចកុម្ម៉ង់បាន នៅថ្ងៃនេះហើយ!

ភ្នំពេញ៖ ពិតជារហ័សទាន់ចិត្តមែន! បន្ទាប់ពីការដាក់បង្ហាញរូបរាងកាលពីម្សិលមិញរួចមក ឥឡូវនេះក្រុមហ៊ុនសាមសុង ក៏បានបំពេញតាមសំណូមពរដោយប្រញាប់ប្រញាល់បើកឱ្យអតិថិជន ដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារ និងច្រើនលើសលប់ក្នុងប្រទេសកម្ពុជាយើងធ្វើការកុម្ម៉ង់ទុកមុនបាន (Pre-Order) ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០២០ ជាមួយនឹងការថែមយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖
១. កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+
២. ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់នៅពេលបែក ឬបាក់ដោយប្រការណាមួយ ដែលមានសុពលភាព ៣ខែចាប់ពីថ្ងៃទិញទូរស័ព្ទ
៣. កញ្ចប់ smart ធំហ្មង ៥២សប្តាហ៍ រួមជាមួយលេខពិសេសដែលមានតម្លៃរហូតដល់$129
កំពូលទូរស័ព្ទដៃGalaxy S20 UltraនិងGalaxy S20+
គួររំលឹកផងដែរថា សមត្ថភាពពិសេសបំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S20 Ultra និង Galaxy S20+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមានសមត្ថភាពអាច Zoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K ហើយអាចទាញយករូបភាពក្នុងវីដេអូមកប្រើបានដែលមានទំហំរូបភាពបានដល់ 33MP។ មុខងារដ៏ឆ្នើមនេះបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។Galaxy S20 Ultra និង Galaxy S20+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នកប្រើប្រាស់កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយជាមួយការចែករំលែកនូវបទពិសោធន៍ជាមួយអ្នកជុំវិញ និងពិភពលោក។សម្រាប់ប្រទេសកម្ពុជា Galaxy S20 Ultra មានជម្រើសផ្តល់ជូន ២ ពណ៌៖ ពណ៌ខ្មៅ និងប្រាក់ រីឯ Galaxy S20+ មានជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ខៀវ និងប្រាក់។ សម្រាប់តម្លៃផ្តល់ជូន៖
-  Galaxy S20 Ultra = $1,269
-  Galaxy S20+  = $ 1,049សាកស្រមៃមើល? ពេលដែលបានចាប់កាន់ស្តេចកំពូលស្មាតហ្វូន Galaxy ជំនាន់ថ្មីនេះមុនគេ ហើយទទួលបានការថែមជូនដ៏ពិសេសអស្ចារ្យដែលពុំធ្លាប់មានបន្ថែមទៀតមិនដឹងឡូយយ៉ាងណាទេ។ ដូច្នេះនៅចំាអីទៀត…? សូមប្រញាប់រួសរាន់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅណា៎! ស្រួលមិនស្រួលទៅមិនទាន់ដាច់ស្តុកកម្ម៉ង់អត់បានណា៎! សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕* លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!