អ្នកណាមិនល្បីវ៉ៃចង់បែកបាល់! ស្ងាត់ៗ កីឡាករបាល់ទះ រហស្សនាមស្មាត់យន់ ចូលរោងការបាត់

  • ព្រហស្បតិ៍ ១៣ កុម្ភៈ, ២០២០ ១៦:២២
បាត់ដំបង៖ និយាយដល់ឈ្មោះ ស្មាត់យន់ (ទុយ កុសល) បងប្អូនដែលនិយមតាមដាន និងស្នេហាវិស័យកីឡាបាល់ទះក្នុងប្រទេសកម្ពុជាច្បាស់ជាស្គាល់កីឡាកររបស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់នេះ តាមរយៈការប្រកួតជាលក្ខណៈផ្លូវការ និងការប្រកួតក្រៅផ្លូវការ។ ជាពិសេសបងប្អូនដែលចូលចិត្តទស្សនាបាល់ទះនៅលើ YouTube ច្បាស់ជាស្គាលយ៉ាងច្បាស់ម្ចាស់អាវលេខ១៥ របស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ កីឡាករបាល់ទះដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំងនាពេលបច្ចុប្បន្ន ស្មាត់យន់ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយលោកបានលាភាពនៅកំលោះ រៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនក្រមុំអ្នកស្រុកសំឡូត ខេត្តបាត់ដំបង ដោយបានរៀបចំពិធីយ៉ាងអធឹកអធម។ បើទោះបីជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែន ប៉ុន្តែជាមួយដំណឹងដ៏រីករាយនេះ មានអ្នកគាំទ្រជាច្រើនបានសម្ដែងនូវការអបអរសាទរ និងជូនពរដល់ស្មាត់យន់ និងភរិយាឲ្យមានក្ដីសុខ និងស្រឡាញ់គ្នារហូតទៅ៕សូមទស្សនារូបភាពខាងក្រោម៖
ស្មាត់យន់
ស្មាត់យន់ (លេខ១៥)
ស្មាត់យន់ និងភរិយា
ស្មាត់យន់ និងភរិយា
ពិធីមង្គលការរបស់ស្មាត់យន់