នាំទុក្ខទាំងខ្លួនឯង​ និងកូន! ស្ត្រីម្នាក់​ត្រូវអាជ្ញាធរ​ចាប់ខ្លួន​ពីបទ​លាក់​ថ្នាំ​​ញៀន​ក្នុង​កន្ទប​កូន

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១០:២៦
ការសែតអន្តរជាតិ Bres NEWS បានរាយការណ៏ប៉ុន្មាននាទីមុនថា ប៉ូលីស Orlando បានចាប់ខ្លួនស្ត្រីម្នាក់ដែល​បានព្យាយាមជួយមិត្តរបស់នាងដោយលាក់គ្រឿងញៀននៅក្នុងកន្ទបកូនរបស់ខ្លួនក្នុងអំឡុងពេលប៉ូលីសចរាចរណ៍ឆែកឆេរ។Jessie Norton អាយុ ៣៦ ឆ្នាំបានមកសុំជំនួយពីមិត្ដរបស់ខ្លួន​បន្ទាប់ពីដឹងភ្លាមៗថា​អាជ្ញាធរនឹងចាប់ខ្លួនរបស់គេ​ពីបទបើកឡានលឿន។ ជនសង្ស័យដែលលាក់គ្រឿងញៀនបន្តពីគេមានឈ្មោះ James Bayster អាយុ ៤៤ ឆ្នាំ​បានព្យាយាមលាក់គ្រឿងញៀនក្នុងកន្ទបទារកដែលនាងកំពុងបី។
រូបតំណាង
មន្ត្រីប៉ូលីសបានប្រទះឃើញរបស់របរដែល Norton បានលាក់ និងបានរកឃើញថានៅក្នុង​ថង់មានថ្នាំគ្រវី។ Norton បានសារភាពចំពោះបទល្មើសនេះ។
សូមបញ្ជាក់ថា ទាំងNorton និងBayster ត្រូវបានចាប់ខ្លួនដោយមន្ត្រីការិយាល័យតម្រួត Brevard County Sheriff’s Office ។​ Norton កំពុងប្រឈមមុខនឹងច្បាប់ករណីលាក់គ្រឿងញៀន ហើយប្រហែល​ជាពុំអាចថែរក្សាកូនបានឡើយ។ ចំណែក Bayster ត្រូវបានចោទប្រកាន់ពីបទបើកបរដោយគ្មានអាជ្ញាប័ណ្ណ៕