ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដាក់ពង្រាយបង្គោលអង់តែនថ្មីច្នៃពីកាបូនដំបូងគេបង្អស់ នៅខេត្តសៀមរាប!

  • សុក្រ ១៤ កុម្ភៈ, ២០២០ ០៩:០៨
ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់​ជូន​សេវា​កម្មហេដ្ឋារចនាសម្ព័ន្ធ​ទូរគម​នា​គ​មន៍នៅកម្ពុជា បានប្រកាសពីភាពជោគជ័យ នៃការដាក់ពង្រាយបង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នៅខេត្តសៀមរាប ដែលសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនា ​និងការច្នៃប្រឌិតនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
ការដាក់ពង្រាយបង្គោលអង់តែនថ្មីច្នៃពីកាបូន របស់ក្រុមហ៊ុនអ៊ីដតខូគ្រុប​​ ​
លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ថា៖លោកបានបន្តថា៖
ការដាក់ពង្រាយបង្គោលអង់តែនថ្មីច្នៃពីកាបូន របស់ក្រុមហ៊ុន អ៊ីដតខូគ្រុប​​ ​
កាលពីឆ្នាំមុន ក្រុមហ៊ុនបានប្រកាសថា ខ្លួនបានកាត់បន្ថយការបំភាយកាបូនបានរហូតដល់ទៅ​៥៤% ​​ដែលសម្រេចបាននូវលទ្ធផលមួយឆ្នាំមុនគោលដៅរបស់ក្រុមហ៊ុន ហើយលើសផែនការដែលបានកម្រិតទុក ១៤% ។ខណៈដែលប្រទេសនានានៅក្នុងពិភពលោក ជម្រុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ ឌីជីថល​របស់ពួកគេ ហើយភាពចាំបាច់សម្រាប់ការតភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរ មានការកើនឡើងគួរឲ្យកត់សម្គាល់​នោះ តម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមដែលមានភាពបត់បែន ​និងផ្តល់ផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថាន ក៏កំពុងតែមានការកើនឡើងផងដែរ។ សម្រាប់ក្រុមហ៊ុន អ៊ីដតខូ និរន្តរភាពគឺជាគោលការណ៍គ្រឹះតែមួយគត់ដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុនមួយនេះ កាន់តែទទួលបានជោគជ័យ ស្របពេលដែលក្រុមហ៊ុនបាននឹងកំពុងបំពេញបាននូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលកំពុងតែមានកើនឡើងជាលំដាប់នេះ។ជាមួយនឹងការយកចិត្តទុកដាក់ឥតឈប់ឈរលើវិស្វកម្មបៃតង ពោលគឺនិរន្តរភាពនៃបរិស្ថាន ក្រុមហ៊ុន អ៊ីដតខូគ្រុប​​ ​បានដាក់ពង្រាយនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិតជាច្រើន និងបានប្រើប្រាស់ថាមពលកកើតឡើងវិញយ៉ាងទូលំទូលាយផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាក់ពង្រាយរចនាសម្ព័ន្ធសរុបចំនួន ៣៥ ដែលត្រូវបានសាងសង់ពីសម្ភារថ្មីជំនួសប្រកបដោយភាពច្នៃប្រឌិត និងបំពាក់នៅតាមទីតាំងសរុបចំនួន ១,៣៩៤ ទីតាំងជាមួយនឹងថាមពលកកើតឡើងវិញ៕
ការដាក់ពង្រាយបង្គោលអង់តែនថ្មីច្នៃពីកាបូន របស់ក្រុមហ៊ុន អ៊ីដតខូគ្រុប​​ ​