មិនខុសពី សាលិ! ក្មេងស្រីរូបនេះចេះ១៤ភាសា លក់វត្ថុអនុស្សាវរីយ៍ រកប្រាក់ចិញ្ចឹមប្អូន៦នាក់ ក្នុងខ្ទមយ៉ាងកម្សត់ (មានវីដេអូ)

  • សុក្រ ១៤ កុម្ភៈ, ២០២០ ០៩:១៩
សៀមរាប៖ ប្រិយមិត្តប្រាកដជាបានស្គាល់ក្មេងប្រុស ដែលចេះ ១៥ ភាសា ធុច សាលិ ដែលកុមារារូបនេះ ធ្វើឲ្យមហាជនជាច្រើន ទាំងក្នុង និងក្រៅប្រទេសមានការភ្ញាក់ផ្អើល កោតសរសើរគ្រប់គ្នាពេញៗមាត់ ស្របពេលដែរ បច្ចុប្បន្ននេះ កុមារារូបនេះបានទទួលបានអាហាររូបករណ៍ទៅសិក្សាបន្ត នៅប្រទេសចិនផងដែរ។យ៉ាងណាមិញ មានកុមារីម្នាក់ នាងក៏មិនខុស ពីកុមារា ធុច សាលិ នោះទេ ដោយនាងអាចនិយាយបានរហូតដល់ ១៤​ភាសា ខណៈនាងក៏ជាក្មេងស្រីក្រីក្រម្នាក់ដែលរស់នៅ ក្នុងខេត្តសៀមរាបផ្ទាល់។ កុមារីរូបនេះ មានឈ្មោះថា ភូ ម៉ាលី​ ​កំពុងសិក្សាថ្នាក់ទី ៣ នៅពេលចេញពីរៀននាងឆ្លៀត ដើរលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវបរទេស ដើម្បីយកថវិកាមកផ្គត់ផ្គង់ចិញ្ចឹមប្អូនៗ ដល់ទៅ ៦នាក់។ ជាការពិតណាស់ កុមារីរូបនេះ មានជីវភាពខ្វះខាតយ៉ាងខ្លាំង តែនាងក៏ទទួលបានអាហាររូបករណ៍ពីសាលាដែលនាងកំពុងរៀន និងទទួលបានអង្ករមួយបាវពីសាលា។ មិនត្រឹមតែប៉ុណ្ណោះ នាងបានបញ្ជាក់ថា ក្នុងមួយថ្ងៃនាងរកបានត្រឹមតែ ៤ ទៅ ៥ដុល្លារតែប៉ុណ្ណោះក្នុងមួយថ្ងៃ ត្រូវដើរលក់បន្ទាប់ពីទំនេរពីការសិក្សារ។លើសពីនេះទៅទៀត បើក្រឡេកមកមើលពីផ្ទះសម្បែងកុមារីរូបនេះវិញ មានសភាពទ្រុតទ្រោមយ៉ាងខ្លាំង តូច ដោយក្នុងនោះត្រូវរស់នៅជាមួយគ្រួសារដែលមានសមាជិកជាច្រើននាក់៕ប្រភព៖ Phnompenhtmeyសូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
កុមារី ភូ ម៉ាលី
កុមារី ភូ ម៉ាលី
កុមារី ភូ ម៉ាលី
ខ្ទមកុមារី ភូ ម៉ាលី រស់នៅ