មន្ត្រីកូរ៉េខាងជើង ត្រូវបានបាញ់សម្លាប់ចោល បន្ទាប់ពីវិលត្រលប់មកពីប្រទេសចិន ដោយមានផ្ទុកវីរុសកូរ៉ូណា

  • សុក្រ ១៤ កុម្ភៈ, ២០២០ ០៩:៤៧
កូរ៉េខាងជើង៖ មន្ត្រីពាណិជ្ជកម្មកូរ៉េខាងជើងម្នាក់ (មិនបញ្ជេញអត្តសញ្ញាណ) មានផ្ទុកវីរុសកូរ៉ូណា ត្រូវបានបាញ់សម្លាប់ចោលដោយរដ្ឋាភិបាល បន្ទាប់ពីវិលត្រលប់មកពីប្រទេសចិនវិញជាមួយមេដឹកនាំលោក គីម ជុងអ៊ុន។យោងតាមប្រភពសារព័ត៌មាន dongA.com បានឲ្យដឹងថា បន្ទាប់ពីវិលត្រលប់មកពីប្រទេសចិនវិញ មន្ត្រីរូបនោះ ត្រូវបានគេធ្វើតេស្ដរកឃើញថាគាត់មានផ្ទុកវីរុសកូរ៉ូណា និងត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ តែគាត់មិនបានអនុវត្តតាម បែរជាលួចទៅអាងទឹកសាធារណៈ ដោយមិនខ្លាចចម្លងទៅកាន់អ្នកដទៃទៅវិញ។ ក្រោយមក រដ្ឋាភិបាលក៏សម្រេចបាញ់សម្លាប់ចោល ដោយសារតែគាត់លួចទៅ ដោយគ្មានការអនុញ្ញាតជាមុន។គួរឲ្យដឹងដែរថា បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា ប្រទេសកូរ៉េខាងជើងបានបិទច្រកព្រំដែនជាមួយនឹងប្រទេសចិន ដែលជាសម្ព័ន្ធមិត្តការទូតដ៏សំខាន់តែមួយគត់របស់ខ្លួន។ ជើងហោះហើរត្រូវបានកាត់បន្ថយ នឹងមានទ័ពល្បាតយ៉ាងតឹងរឹងតាមផ្លូវដែក និងផ្លូវគោក។ ហើយមកទល់ពេលនេះ មិនទាន់មានករណីឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងជើងឡើយ៕សូមទស្សនារូបភាពខាងក្រោម៖
លោកគីម ជុងអ៊ុន
បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅព្រលានយន្ដហោះ