អស់ពីមួយចូលមួយ! នៅថៃផ្ទុះអាវុធ បាញ់ជាច្រើនគ្រាប់ នៅជិតមហាវិទ្យាល័យ ជូឡាឡុងកន សង្ស័យតែ.....

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៣:០៤
ថៃ៖ ប្រិយមិត្តប្រាកដជាបានជ្រាបពីព័ត៌មានពីករណីបុរសម្នាក់បានបាញ់រះ នៅតំបន់ Korat ដែលបណ្ដាលឲ្យមន្ត្រីប៉ូលីសស្លាប់ពីរនាក់ និងអ្នកធ្វើដំណើរតាមដងផ្លូវ មានរបួស ៥៨នាក់ និងស្លាប់ ៣០នាក់ ផងនោះ។យ៉ាងណាមិញ​ នៅថ្ងៃសុក្រ ទី ១៤ ខែ កុម្ភៈនេះ ប៉ូលីសក្នុងប្រទេសថៃ បានចេញប្រតិបត្តិការណ៍ស្វែងរកមុខបុរសម្នាក់ ដែលបានធ្វើការផ្ទុះអាវុធយ៉ាងហោចណាស់ ចំនួន ២០គ្រាប់ នៅឯទីសាធារណៈ ជិតនឹងមហាវិទ្យាល័យ ជូឡាឡុងកន​ ( Chulalongkorn )។ បើតាមសាក្សី ដែលបានឃើញនៅហេតុការណ៍នោះ បាននិយាយឲ្យដឹងថា ពួកគេបានឮសម្លេងស្នូរគ្រាប់កាំភ្លើង នៅលើផ្លូវ Chula Soi ១០ ក្នុងតំបន់ Pathum Wan  ដោយគេបានធ្វើការរៀបរាប់ថាបន្ថែមថា៖  ក្រោយហេតុការណ៍កើតឡើង ក្រុមប៉ូលីសបានធ្វើការហ៊ុមព័ទ្ធតំបន់ផ្លូវ Chula Soi 10 ដោយក្រុមប៉ូលីសសង្ស័យថា វាជាកន្លែងដែលជនបង្កហេតុធ្វើការលាក់ខ្លួន។ ក្រោយមក ក្រុមប៉ូលីសក៏បានចាប់ជនបង្កហេតុនោះបាន ដោយលោកមានឈ្មោះថា Ekkachai Charueksilp អាយុ ៤៤ ឆ្នាំ មូលហេតុមកពីមានជម្លោះជាមួយគ្រួសារ មុនពេលចាកចេញពីផ្ទះជាមួយកាំភ្លើងកាន់នឹងដៃ៕ សូមទស្សនារូបភាពខាងក្រោម៖
តំបន់កើតហេតុ
តំបន់កើតហេតុ
តំបន់កើតហេតុ