ចេះតែងងុយមិនស្វាង តិច​កើតជំងឺ​មួយ​ប្រភេទ​នេះ​!

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៣:៤៨
១- អ្វី​ជាជំងឺដេកច្រើន?ឈ្មោះ​វេជ្ជ​សាស្រ្ត​របស់ជំងឺដេកច្រើន (Sleeping beauty syndrome) គឺ Kleine-Levin syndrome (KLS) ។ វា​ជា​ជំងឺ​ដ៏​កម្រ និង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ។ អ្នក​ជំងឺ​ដែល​មាន​បណ្តុំ​រោគ​សញ្ញា​នេះ​ គឺ​ត្រូវ​ការ​ដេក​យូរ មាន​រហូត​ដល់ ២០ ម៉ោង​ក្នុង​មួយ​ថ្ងៃ មាន​ការ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា និង​មាន​ការ​កាត់​បន្ថយ​នូវ​ការ​យល់​ដឹង​ពី​ពិភព​លោក​ខាង​ក្រៅ។២- មូល​ហេតុ​នៃជំងឺដេកច្រើនជំងឺដេកច្រើន​ ឬ Kleine-Levin syndrome ច្រើន​កើត​លើ​មនុស្សវ័យ​ជំទង់​ជាង​ក្រុមមនុស្សនៅ​​អាយុ​ដទៃ​ផ្សេង​ទៀត និង​កើត​លើ​បុរស​ច្រើន​ជាង​លើ​ស្ត្រី។ មូល​ហេតុ​ពិត​ប្រាកដ​នៃ KLS គឺ​មិន​ត្រូវ​បាន​ដឹង​ពិត​ប្រាកដ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ជំនាញ​បាន​ជឿ​ជាក់​ថា​ក្នុង​ករណី​បច្ចុប្បន្ន មនុស្ស​មួយ​ចំនួន​អាច​បណ្តាល​មក​ពី​កត្តា​ហ្សែន​រួម​បំណែក។ ពួក​គេ​គិត​ថា​ជំងឺ​នេះ​វិវត្ត​បាន​នៅ​ពេល​ដែល​មាន​បញ្ហាលើ​ផ្នែក​នៃ​ខួរ​ក្បាល​ដែល​គ្រប់​គ្រង​លើ​ការ​គេង ចំណង់​អាហារ និង​សីតុណ្ហ​ភាព​ក្នុង​រាង​កាយ​ដោយ​សារ​តែ​ភាព​មិន​គ្រប់​គ្រាន់​នៃ​តម្រូវ​ការ​អាហា​រូបត្ថម្ភ។ ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​ឯក​ទេស​ដទៃ​ទៀត​គិត​ថា ​Kleine-Levin syndrome គឺ​ជា​ជំងឺ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង។៣- ផលប៉ះពាល់នៃជំងឺដេកច្រើននៅ​ពេល​ដែល​ចាប់​ផ្តើម​ឈឺ (រាល់​ពេល​ដែល​មាន​ជំងឺ) លើ​អ្នក​ជំងឺ​ដែល​មាន KLS នឹង​ងាយ​នឹង​ងងុយ​គេង​បន្ទាប់​មក​ពួក​គេ​នឹង​ដេក​យូរនៅពេល​​ថ្ងៃ​ និង​​ពេល​យប់ ទម្រាំតែអ្នកទាំងនោះ​ក្រោក​ដើម្បី​ញ៉ាំ​អាហារ ឬ​ទៅ​បន្ទប់​ទឹក។ វា​អាច​កើត​មាន​រយៈ​ពេលមួយ​ថ្ងៃ សប្ដាហ៍ ឬ​ច្រើន​ខែ។ ក្នុង​កំឡុង​ដែល​កើត​ជំងឺ​នេះ ​អ្នក​ជំងឺ​មិន​អាច​ធ្វើ​សកម្ម​ភាព​ប្រចាំថ្ងៃ​របស់​ពួក​គេ​បាន​ទេ​ដូច​ជា​ការ​ធ្វើ​ការ ទៅ​សាលា​រៀន ឬ​ការ​ថែរក្សា​ខ្លួន​ឯង។ពេល​ងើប​​ពី​គេង​អ្នកជំងឺ​នឹង​មាន​ការ​ភ័ន្ត​ភាំង​ វង្វេង​ស្មារតី និងមើល​ឭ​នូវ​អ្វី​ដែល​មនុស្ស​ធម្មតា​មិន​ឃើញ​ឬ​ឮ(hallucination)។ លើស​ពី​នេះ​ទៀត ពួក​គេ​នឹង​អស់​កម្លាំង​ ល្ហិត​ល្ហៃ និង​មិនសូវមានអារម្មណ៍ក្នុង​ខ្លួន និង​មាន​ស្មារតី​ស្ពឹក​ស្រពន់ ជាដើម។អ្នក​ជំងឺ​ជា​ច្រើន​បាន​បញ្ជាក់​ថា​ពួក​គេ​មិន​អាច​ផ្តោត​អារម្មណ៍ និង​មាន​ប្រតិកម្ម​ខ្លាំង​ជាមួយ​នឹង​សំឡេង និង​ពន្លឺ។ ក្នុង​ករណី​ខ្លះ​អ្នក​ជំងឺ​នឹង​បង្កើត​ការ​ឃ្លាន​អាហារ​ដោយ​មិន​ដឹង​ពី​មូល​ហេតុ អាចថា​​ឃ្លាន​ខ្លាំង រហូតដល់​ញ៉ាំ​អាហារ​ច្រើន​ហួស​ប្រមាណ។ មាន​ពេល​ខ្លះ​អ្នកមានជំងឺនេះ​​នឹង​មាន​ចំណង់ផ្លូវ​ភេទ​ខុស​ប្រក្រតី។ក្រោយ​ពីបាន​ជាសះស្បើយ​​ អ្នក​ជំងឺ​ដែល​មាន KLS នឹង​ត្រឡប់​មក​ធម្មតា​វិញ​ដូច​ជា​ឥរិយាបថ ឬ​សុខ​ភាព​រាង​កាយ​របស់​ពួក​គេ។ នៅ​ចន្លោះ​ពេល​ដែល​ឈឺ ​អ្នក​ជំងឺ​មិន​បង្ហាញ​ពី​រោគ​សញ្ញា​អ្វី​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ដំណាក់​កាល​មាន KLS អាច​កើត​មាន​ឡើង​វិញ​ម្តង​ទៀត​នូវ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​តិច​តួច​នៅ​ពេល​ក្រោយ។ KLS អាច​កើត​ឡើង​ម្តង​ទៀត​នៅ ១០ឆ្នាំ​ក្រោយ ឬ​លើស​នឹង​ដែល​វា​អាច​នឹង​ឆក់​យក​ជីវិត​របស់​អ្នកជំងឺ​​បាន។៤- តើ​ខ្ញុំ​មានជំងឺដេក​ច្រើនដែរឬទេ?ទាក់ទង​នឹង​ជំងឺដេកច្រើនេះ នៅ​​មិន​មាន​ការ​ធ្វើ​តេស្ត​វេជ្ជសាស្រ្ត​ណា​មួយ​ដើម្បី​ឲ្យ​ដឹងជំងឺនេះ​ឡើយ។ ប្រសិន​បើ​យើង​សង្ស័យ​ថា​មានកើតជំងឺដេកច្រើនេះ សូម​ស្វែង​រក​ជំនួយ​ពី​វេជ្ជបណ្ឌិត​ភ្លាម​ដែរ។ខាង​ក្រោម​នេះ​គឺ​ជា​របៀប​ពិនិត្យ​រក​ពី​រោគ​សញ្ញា​នៃជំងឺដេកច្រើន​ ដែល​ត្រូវ​បាន​គេ​ចែក​ចំណាត់​ថ្នាក់​តាម​ជា​អន្តរជាតិ​នៃ​ជំងឺ​ក្នុង​ការ​គេង (២០០៥) ដោយ​បុគ្គល​ដែល​អាច​ទទួល​រង​ពីជំងឺដេកច្រើន​។ នេះជាអ្វីដែលយើងគួរ​ដឹងពី​​រោគ​សញ្ញា​តែ​មួយ​នៅ​ក្នុង A រោគ​សញ្ញា​មួយ​ឬ​ច្រើន​ក្នុង B និង​ផ្សេង​ទៀត​នៅ​ក្នុង C។A: ការ​ដេក​ច្រើន​ដែល​កើត​មាន​ឡើង​ម្តង​ទៀត (ពី២ ទៅ ៣១ ថ្ងៃ)B: +បញ្ហា​ពី​កំណើត​មាន​ដូច​ជា​ភាព​មិន​ពិត​ប្រាកដ ការ​ភាន់ភាំង​ និងវង្វេង​វង្វាន់ (hallucination)
+ការ​ផ្លាស់​ប្តូរ​នូវ​អាកប្ប​កិរិយា​មាន​ការ​ឆាប់​ខឹង ឆេវ​ឆាវ និង​ឥរិយាបថ​ប្លែកៗ
+ការ​ញ៉ាំ​ច្រើន (Binge eating)
+ការ​កើន​ឡើង​នូវ​ចំណង់ផ្លូវ​ភេទ C: ក្រៅពី​រោគសញ្ញាខាងលើ អ្នកជំងឺអាចមានការគេង​រយៈពេល​យូរជាងពេលធម្មតា ការយល់ដឹង ឥរិយាបថ និង​អារម្មណ៍​ក៏យឺយ់ាវ​ ឬ​ប្រែប្រួលជាងធម្មតា។​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet