ជើងខ្លាំងហង្សក្រហម Liverpool នៅតែរក្សាភាពខ្លាំងរបស់ខ្លួន មិនដែលស្គាល់ពាក្យថាចាញ់!

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៤:០៤
អង់គ្លេស៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សង្វៀនវាលស្មៅបាល់ទាត់នៅតែបន្តទៅមុខ ជាមួយស្ថានីយទូរទស្សន៍ CBS (CTN, MYTV, CNC) ។ ក្រុមនីមួយៗ​បានប្រឹងប្រែង ក្នុងការប្រកួតដណ្តើមភាពឈ្នះ សន្សំពិន្ទុរៀងៗខ្លួន ដើម្បីឈរលើចំណាត់តារាងក្នុងលីគ។ ក្នុងរដូវកាល English Premier League 2019-2020​ (EPL) ក្រុមហង្សក្រម Liverpool បានកំពុងបង្កើតឥទ្ធិពល ធ្វើព្យុះភ្លៀងលើវាលស្មៅ​ ទៅលើគូប្រកួតរបស់ខ្លួន ដោយមិនទាន់មានក្រុមណា អាចធ្វើឱ្យខ្លួនបរាជ័យឡើយ។ ស្របពេលក្រុមកាំភ្លើងធំ Arsenal ហាក់ធ្វើមិនសូវបានល្អទេក្នុងរដូវកាលនេះ។រហូតចូលមកដល់សប្តាហ៍នេះ គឺក្រុមកាំភ្លើងធំ Arsenal ត្រូវបើកកីឡដ្ឋាន Emirate របស់ខ្លួន ទទួលក្រុម   Newcastle United ដែលជាភ្ញៀវ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១:៣០​ យប់។ មួយរយៈក្រោយ ក្រុមកាំភ្លើងធំ ហាក់ធ្វើមិនសូវបានល្អទេ​ ដោយ៥ក្រកួត ស្មើរ៤ ឈ្នះ១ ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១០ លើតារាង។
តារាងចំណាត់ថ្នាក់
ចំណែកជំនួបមួយគូទៀត ក្រុម Norwich City ដែលកំពុងឈរនៅបាតតារាង​ នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ភ្ញៀវ ក្រុមជើងខ្លាំងកំពូលតារាង ហង្សក្រហម​ Liverpool​ នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២:៣០ នារី រំលងអធ្រាត។ លទ្ធផលសប្តាហ៍មុនទាំងបួនក្រុម៖- Norwich City 0:0 Newcastle United- Liverpool 4:0 Southampton- Burley 0:0 Arsenal ដូច្នេះ ចុងសប្តាហ៍ពិសេសនេះ រង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV, CNC) នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ រួមទាំងការប្រកួតផ្សេងៗទៀតផងដែរ​នោះ​គឺ ការផ្សាយបន្តផ្ទាល់គូពិសេសៗនូវក្របខ័ណ្ឌកំពូល La Liga របស់អេស្ប៉ាញផងដែរ ដោយឈានមកដល់សប្តាហ៍ទី២៤ហើយ គឺជំនួបក្រុមជើងខ្លាំង FC Barcelona ប៉ះនឹង Getafe នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ វេលាម៉ោង ១០:០០ យប់ ហើយមួយក្រុមទៀត ជំនួបរវាងក្រុម Eibar ប៉ះនឹង Real Socieded នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០:០០​ យប់ ផងដែរ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕ 
ក្រុមកាំភ្លើងធំArsenal
ក្រុមកាំភ្លើងធំArsenal
ក្រុម FC Barcelona
Lionel Messi
Lionel Messi
ការប្រកួតបាល់ទាត់លីគកំពូលរបស់ប្រទេសអង់គ្លេស
ការប្រកួតបាល់ទាត់លីគកំពូលរបស់ប្រទេសអេស្ប៉ាញ