តិចទៀតលែងបានឃើញហើយ! ផ្សារចំណាស់ «ឃ្លាំងរំសេវ» នឹងត្រូវបិទជាស្ថាពរ ក្នុងពេលឆាប់ៗនេះ

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៤:៣១
ភ្នំពេញ៖ ប្រិយមិត្តដែលរស់នៅក្នុងរាជធានីភ្នំពេញផ្ទាល់ច្បាស់ជាបានស្គាល់ ផ្សារឃ្លាំងរំសេវ ដែលផ្សារមួយនេះ យើងអាចនិយាយបានថាជាផ្សារចំណាស់មួយ ក្នុងចំណោមផ្សារជាច្រើននៅក្នុងរាជធានីភ្នំពេញ។យ៉ាងណាមិញ ផ្សារឃ្លាំងរំសេវ ជាផ្សារចំណាស់មួយស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង  ដោយផ្សារមួយនេះ ជាកន្លែងប្រមូលផ្ដុំ ទៅដោយហាងលក់ និងទិញទូរស័ព្ទដៃគ្រប់ប្រភេទ រយៈពេលជាច្រើនឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ មហាជនភាគច្រើន មិនថាក្មេងចាស់ សុទ្ធតែមិនដែលរំលងការទិញ ឬក៏ជិះកាត់ផ្សារនេះនោះទេ។ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អាជ្ញាធរ ផ្សារឃ្លាំងរំសេវក៏ដូចជា មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ បានចេញសេចក្ដីប្រកាសសម្រេចនឹងបិទផ្សារនេះនៅថ្ងៃទី ៣០ ខែ មេសា ខាងមុខ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលម៉ុង ឌីយ៉ាល់ ឲ្យមានសោភ័ណ្ឌភាពស្រស់បំព្រង ចំណែកផ្សារក៏ត្រូវតែសាងសង់អាគារថ្មីទំនើបផងដែរ ។ចង់ជ្រាបច្បាស់សូមអានលិខិតប្រកាសដូចខាងក្រោម ៖
លិខិតប្រកាស
លិខិតប្រកាស