កុំឲ្យស្ងាត់យូរ Justin ចេញបទថ្មីមួយ ជាកាដូទិវាក្តីស្រលាញ់(មានវីដេអូ)

បរទេស៖ ប្រិយមិត្តទាំងអស់គ្នា ដែលនិយមស្តាប់បទចម្រៀង ជាភាសាបរទេស ច្បាស់ជាស្គាល់ តារាចម្រៀងសញ្ជាតិកាណាដា សម្លេងស្អក និងឧស្សាហ៍ដូរសង្សារ ដូចខោអាវ Justin Bieber ជាក់ជាពុំខាន។
លើសពីនេះ Justin Bieber ជាតារាប្រុសម្នាក់ ដែលជោគជ័យបំផុត ក្នុងចំណោមតារាល្បីៗផ្សេងៗទៀត នៅលើពិភពលោក ដែលគាត់បានប្រឡូកចូល ក្នុងសិល្បៈតាំងតូចក្រូចឆ្មារមក ហើយបានបន្តរហូតមកទល់បច្ចុប្បន្ននេះ។ប៉ុន្មានម៉ោងមុននេះ Justin Bieber បានធ្វើឲ្យអ្នកគាំទ្រមួយចំនួន រំភើបស្ទើរស្រក់ទឹកភ្នែកដោយគាត់ បានបង្ហោះបទចម្រៀងថ្មីមួយ មានចំណងជើងថា « All Around me» ហើយមានចង្វាក់ភ្លេងពិរោះរណ្ដំ ក្នុងថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ ហាក់បីដូចជា កាដូសំរាប់អ្នកទស្សនាបានសណ្តាប់ផងដែរ។ 
គួរបញ្ជាក់ដែរថា ថ្មីៗនេះ Justin Bieber ទទួលបានកំណត់ត្រាមួយទៀតគឺ បទរបស់រូបគេ ​មានអ្នកស្តាប់ច្រើនជាងគេបំផុតលើ Spotify ជុំវិញ​ពិភពលោក ដល់ទៅជាង ៦២លានដង៕
តោះសាកស្ដាប់បទថ្មីដែល Justin Bieber ទើបតែចេញក្តៅៗខាងក្រោមនេះ៖
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber