ឃើញតូចអីចឹង កុំមើលងាយឲ្យសោះ ផ្ដួលដៃគូប្រកួតបានយ៉ាងងាយស្រួល (មានវីដេអូ)

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៦:០២
ជប៉ុន៖ កាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅនេះ នៅក្នុងប្រទេសជប៉ុន បានប្រារព្ធធ្វើឡើងនូវការប្រកួតកំពូលអ្នកចំបាប់ស៊ូម៉ូលើកទី៤៤  ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។នៅក្នុងការប្រកួតនេះដែរ អ្នកចំបាប់ឈ្មោះ Enho Akira មានកម្ពស់១.៦៨សង់ទីម៉ែត្រ ទម្ងន់៩៩គីឡូក្រាម ត្រូវតទល់ជាមួយនឹងអ្នកចំបាប់ឈ្មោះ Hakuho Sho ដែលមានកម្ពស់១.៩២សង់ទីម៉ែត្រ និងទម្ងន់១៥៨គីឡូក្រាម។យោងតាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គម Twitter បានបង្ហាញឲ្យឃើញថា អ្នកចំបាប់មាឌតូច Enho Akira បានចាប់ជើង និងផ្ដួលដៃគូប្រកួតរបស់ខ្លួនឲ្យដួលយ៉ាងរហ័ស ក្នុង​រយៈ​ពេលខ្លីប៉ុណ្ណោះ។ជុំវិញវីដេអូខាងលើនេះ មានអ្នកចុចចូលទស្សនារហូតដល់ទៅ៣.៥លានដងឯណោះ៕សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 
ទិដ្ឋភាពក្នុងការប្រកួត