អ្នកណាមិនអស់សំណើចពេល Palmy មានចរិតកំប្លែងៗបែបនេះ លើឆាក(មានវីដេអូ)

ថៃ៖ តារាស្រី Palmy ជាតារាចម្រៀងមួយរូប ដែលមានប្រជាប្រិយភាពប្រចាំប្រទេសថៃ ដោយទទួលបានការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗ ទៅលើសមត្ថភាព ក៏ដូចជាសម្លេងដ៏ពិរោះរបស់នាង។ម៉្យាងវិញទៀត តារាចម្រៀងរូបនេះ តែងតែនាំមកភាពភ្ញាក់ផ្អើល រួមទាំងស្ទាយ៍ប្លែកៗ ជូនដល់ទស្សនិកជន បានទស្សនាជានិច្ច។កាលពីពេលថ្មីៗនេះដែរ នៅក្នុងការប្រគុំតន្រ្តីមួយ Palmy ក៏បានចូលរួមច្រៀងនៅលើឆាក យ៉ាងមានអារម្មណ៍ល្អជាទីបំផុតផងដែរ។ ដោយសារតែនៅពេលដែល Palmy ចូលរួមការប្រគុំតន្រ្តីម្ដងៗ នាងតែងតែមានក្បាច់រាំសប្បាយៗ ហើយនាងក៏បានប្រើ Micro មានខ្សែទៀត ដូច្នេះហើយ ដើម្បីផ្ដល់ភាពងាយស្រួលដល់នាង ក្រុមការងារ បានជួយសម្រួលដោយឡើងមកដាក់ wireless ឲ្យនាងវិញ។តែខណៈពេលដែល ក្រុមការងារកំពុងតែដាក់ Wireless ឲ្យនាង ស្រាប់តែ មានភាពភ្ញាក់ផ្អើល និងធ្វើឲ្យមានភាពអស់សំណើចយ៉ាងខ្លាំង ព្រោះនាងមិនបានខ្វល់ និងឈប់ឲ្យគេដាក់ឲ្យហើយនោះទេ នាងថែមទាំងបានលោតចេញដោយឥរិយាបទមិនល្អ និងធ្វើឲ្យក្រុមការងារ តាមដាក់មិនឈប់ទៀតផង។នៅពេលដែលបានឃើញបែបនេះ​ហើយ អាចនិយាយបានថា នៅពេលដែលនាងបានរាំហើយ ពិតជាមិនខ្វល់ពីអ្នកណានោះទេ ហើយក៏បានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍នឹងសកម្មភាពមួយនេះ ថែមទាំងមានអ្នកគាំទ្រជាច្រើនពិតជា អស់សំណើចយ៉ាងខ្លាំងផងដែរ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូ ខាងក្រោម៖
Palmy
Palmy
Palmy
Palmy
Palmy
រូបភាពដែលក្រុមការងារតាមដាក់ Wireless ឲ្យ Palmy
រូបភាពដែលក្រុមការងារតាមដាក់ Wireless ឲ្យ Palmy
រូបភាពដែលក្រុមការងារតាមដាក់ Wireless ឲ្យ Palmy