ទង្វើរបស់កម្ពុជា ធ្វើឲ្យពិភពលោកលាន់មាត់ថា «ប្រទេសកម្ពុជាតូចមែនពិត ប៉ុន្តែមានបេះដូងធំធេងណាស់»!

  • សុក្រ ១៤ កុម្ភៈ, ២០២០ ១៦:៣៦
ខេត្តព្រះសីហនុ៖ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ទី ១៤ កុម្ភៈ ២០២០ នេះ ប្រទេសកម្ពុជា ទទួលបានការស្រលាញ់គោរព និងកោតសរសើរយ៉ាងច្រើនលើសលប់ ពីសំណាក់មហាជនទូទាំងពិភពលោក ជាពិសេសគឺអ្នកទេសចរណ៍នៅលើនាវា WS Westerdam តែម្តង ដោយម្នាក់ៗបានបង្ហាញពីក្តីរំភើបជាខ្លាំង ចំពោះទឹកមនុស្សធម៌មិនកាន់ពូជសាសន៍របស់កម្ពុជា។ជាការពិតណាស់ ហើយជាក់ស្តែងកាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទទួលស្វាគមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះដូងដោយផ្ទាល់ ដល់បងប្អូនអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ជាងពីរពាន់នាក់ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិក ដែលមិនត្រូវបានស្វាគមន៍ឲ្យចុះចត នៅតាមប្រទេស និងកោះចំនួន៦រួចមកហើយនោះ ប៉ុន្តែនៅថ្ងៃនេះគឺព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ទទួលពួកគេដោយក្តី រីករាយរាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅ និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ក្រោមការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
មិនតែប៉ុណ្ណោះ យោងតាមរូបថតជាច្រើនសន្លឹកខាងក្រោមនេះ បានបង្ហាញឲ្យឃើញពីទឹកមុខរំភើបរីករាយយ៉ាងក្រៃលែង របស់អ្នកទេសចរណ៍គ្រប់គ្នា ដែលទីបំផុតពួកគេក៏មានឱកាសអាចត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញហើយ។ លើសពីនេះ ខណៈចុះពីលើនាវា ពួកគេម្នាក់ៗថែមទាំងបានបង់ក្រម៉ាខ្មែរនៅលើ.ក បង្ហាញពីក្តីស្រលាញ់ និងថែមទាំងបានសំពះ និងឲ្យមេដៃដល់ប្រទេសកម្ពុជា បង្ហាញពីភាពដឹងគុណ និងលើកសរសើរចំពោះទឹកចិត្តរបស់កម្ពុជាថែមទៀតផង ជាមួយនឹងពាក្យមួយឃ្លាដែលពោរពេញទៅដោយអត្ថន័យថា «ប្រទេសកម្ពុជាតូចមែនពិត ប៉ុន្តែមានបេះដូងធំធេងណាស់»៕
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា