មានរឿងអីហ្នឹង? ដល់ថ្នាក់ប្រមូលគ្នាយ៉ាងច្រើនលាងសម្អាតផ្លូវដើរនៅផាតតាយ៉ា (មានវីដេអូ)

  • សៅរ៍ ១៥ កុម្ភៈ, ២០២០ ១០:៤៣
ថៃ៖ ក្រោយពីពិធីបុណ្យចូលឆ្នាំចិនចប់កម្មករអនាម័យនៅផាតតាយ៉ាបាននាំគ្នាយកសំរាមចាក់ចោលតាមដងផ្លូវ និង ចិញ្ចើមផ្លូវនានា។ អភិបាលក្រុងលោក Manote Nongyai និងក្រុមអាជីវកម្មលក់ពេលយប់បាននាំគ្នាចូលរួមលាងសំអាត និងធ្វើអនាម័យនៅតាមតំបន់ទាំងនោះ។មន្ត្រីប្រចាំទីក្រុងនេះបានអះអាងថា ការធ្វើអនាម័យតាមដងផ្លូវ និង ចិញ្ចើមផ្លូវនានាដោយការបាញ់ទឹកលាងសម្អាតនេះគឺជា វិធីសាស្រ្តមួយដើម្បីការពារភ្ញៀវទេសចរនានាពីការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីដែលរីករាលដាលយ៉ាងលឿន និង សាហាវបំផុតដោយយថាហេតុ ទោះបីជាវីរុសនេះមិនអាចរស់នៅកណ្ដាលវាល ឬ​បរិយាកាសខាងក្រៅ និងមិនអាចចម្លងពីកំរាលផ្លូវថ្មទាំងនេះបានក៏ដោយ។ក្រុមមន្រ្តីបាននិយាយបន្ថែមទៀតថា ពួកគេបានយល់ច្បាស់អំពីបញ្ហាកាកសំណល់ដែលបានបន្សល់ទុកបន្ទាប់ពីការចាកចេញរបស់ក្រុមទេសចរណ៍ចិន៕មកទស្សនារូបភាព និង វីដេអូខាងក្រោម៖
សកម្មភាពការបាញ់ទឹកលាងសម្អាតតាមដងផ្លូវ និង ចិញ្ចើមផ្លូវនានា