ផ្ទុះការសរសើរព្រាត! មន្ត្រីប៉ូលីស គំរូល្អ ប្រថុយជីវិតចូលជួយក្មេងស្រី ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះយប់មិញ (មានវីដេអូ)

  • សៅរ៍ ១៥ កុម្ភៈ, ២០២០ ០៨:៣៦
ភ្នំពេញ៖ កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលខ្លាំង ក្រោយអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅក្នុងសង្កាត់ឬស្សីកែវ ដែលធ្វើឲ្យខូចខាតផ្ទះអស់ជាច្រើនខ្នង នាវេលាម៉ោង០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ។ហេតុការណ៍នេះបានធ្វើឲ្យប្រជាជននៅទីនោះ ពិតជាភ័យ នាំគ្នារត់ទាំងយប់អាធ្រាត្រខណៈកំពុងតែគេងលក់ស្ងប់ស្កល់ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះគេក៏បានសង្កេតឃើញថា​ មានមន្ត្រីប៉ូលីស ក៏ដូចជាកម្លាំងចុះជួយសង្រ្គោះជាច្រើនបាននាំគ្នាចូលជួយ ដោយមានទាំងក្មេង និងមនុស្សចាស់នៅក្នុងនោះ។លើសពីនេះ នៅក្នុងនោះ អ្នកលេងបណ្តាញសង្គមបាននាំគ្នាចាប់អារម្មណ៍ និងសរសើរព្រាតជាមួយនឹងមន្ត្រីប៉ូលីសមួយរូប ដែលហ៊ានប្រថុយជីវិតផ្ទាល់ខ្លួនចូលជួយដល់ក្មេងស្រីមួយរូប ដែលជាប់នៅក្នុងផ្ទះ ខណៈពេលដែលខ្លួនគ្មានទាំងរបស់ជំនាញអ្វីសម្រាប់ចូលជួយ ការពារខ្លួននោះទេ។ទង្វើដ៏ល្អនេះបានធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង​ដែលលោកជាគំរូដ៏ល្អ ជួយដល់ក្មេងៗដែលកំពុងនៅក្នុងភ្លើងយ៉ាងគួរឲ្យរន្ធត់ ទោះយកជីវិតមកប្តូរ ឬក៏ជួបគ្រោះថ្នាក់បែបណាក្តី។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏ឃើញមាន មន្ត្រីប៉ូលីសដទៃចូលជួយយ៉ាងគួរឲ្យសរសើរដូចគ្នាផងដែរ៕សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
ផ្ទះដែលឆេះយប់មិញ
ផ្ទះដែលឆេះយប់មិញ