មោទនភាពណាស់! ប្រធានាធិបតីអាមេរិក Donald Trump បង្ហោះសារ ថ្លែងអំណរគុណដល់កម្ពុជា មានអត្ថន័យថា…

  • សៅរ៍ ១៥ កុម្ភៈ, ២០២០ ០៨:៥៧
អាមេរិក៖ នាពេលថ្មីៗនេះ ប្រទេសកម្ពុជាទាំងមូល បានទទួលស្វាគមន៍អ្នកទេសចរណ៍នៅលើនាវា WS Westerdam បន្ទាប់ពីមានប្រទេសជាច្រើន បានបដិសេធ ក្នុងការសុំចុះចត។ក្នុងនោះដែរ ទេសចរណ៍នៅលើនាវាទាំងអស់ បានបង្ហាញពីក្តីរំភើបជាខ្លាំង ចំពោះទឹកចិត្តមនុស្សធម៌ មិនប្រកាន់ពូជសាសន៍របស់កម្ពុជា។ យ៉ាងណាទៀតសោត លោក Donald Trump ដែលជាប្រធានាធិបតី​សហរដ្ឋអាមេរិក​ បានសរសេរសារមួយ ដើម្បីជាការថ្លែងអំណរគុណ ដល់ប្រទេសកម្ពុជា ក្រោយពីបានទទួលយកនាវាWesterdam ឲ្យចូលចតនៅកំពង់ផែ។ក្នុងសារដ៏មានអត្ថន័យជ្រាលជ្រៅនោះ Donald Trump បានបញ្ជាក់ថា៖គួរបញ្ជាក់ផងដែរថា ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ​ បានសម្រេច​អនុញ្ញាត​អោយនាវា​ Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ ដោយគ្មានការរើសអើងពូជសាសន៍​ នាយប់ថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០។ដោយសារតែ ការសម្រេច​ចិត្ត​របស់ ​សម្ដេចតេជោ​ ហ៊ុន​ សែន​ ទទួល​បាន​ការគាំទ្រ​ និង​ កោតសរសើរ​ជាសកលតែម្ដង ពិតជាមានមោទនភាពណាស់៕
Donald Trump
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
ទិដ្ឋភាព អ្នកទេសចរណ៍បានចុះពីនាវា
សារដែល​ Donald Trump បានបង្ហោះ