ស៊ុតច្បាស់ៗណាស់! Sancho ទាញចង្កេះខ្សែការពារស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យ ខណៈ Haaland បន្តរកគ្រាប់ទី៩ ឲ្យ Dortmund (មានវីដេអូ)

  • សៅរ៍ ១៥ កុម្ភៈ, ២០២០ ០៩:០៤
អាល្លឺម៉់ង់៖ ក្នុងការប្រកួតក្របខណ្ឌ Bundesliga សប្ដាហ៍ទី២២ កាលពីយប់មិញ ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund បានប្រកួតឈ្នះក្រុមភ្ញៀវ Eintracht Frankfurt ក្នុងលទ្ធផល៤ទល់នឹង០ ។ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៨១,៣៦៥ នៅកីឡដ្ឋាន Signal Iduna Park ក្រុមម្ចាស់ផ្ទះ ធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសស៊ុតសំដៅទីក្រុមភ្ញៀវ បានរហូតដល់ទៅ១២ជើង ចំគោលដៅ៨ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុម Frankfurt ស៊ុតបានជើងប៉ុណ្ណោះ មិនចំគោលដៅសូម្បីតែ១ដង។៤គ្រាប់របស់ក្រុម Dortmund រកបានដោយកីឡាករ៤រូប ក្នុងនោះគ្រាប់ទី១ បំប៉ោងសំណាញ់ទីតាមរយៈខ្សែការពារស្លាបស្ដាំ Lukasz Piszczek ចំណែកឯ គ្រាប់ទី២ ជាការប្រើបច្ចេកទេសទាញចង្កេះខ្សែការពារស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់ម្ចាស់អាវលេខ៧ Jadon Sancho
Jadon Sancho និង Haaland
រីឯគ្រាប់ទី៣ ទម្លុះសំណាញ់ទីដោយខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ Erling Haaland ខណៈគ្រាប់ទី៤ សម្រេចទីតាមរយៈខ្សែបម្រើសញ្ជាតិបារាំង Raphael Guerreiro
សកម្មភាពក្នុងការប្រកួត
Raphael Guerreiro
តាមរយៈលទ្ធផល ៤-០ ខាងលើ បានជួយក្រុម Dortmund វ៉ាក្រុម Leipzig ឡើងមកឈរចំណាត់ថ្នាក់លេខ២ ជាបណ្ដោះអាសន្ន ក្រោយ២២ប្រកួត រកបាន៤២ពិន្ទុ ចាញ់ក្រុមកំពូលតារាង Bayern Munich ១ពិន្ទុ។
តារាងពិន្ទុ Laliga
គួរឲ្យដឹងដែរថា​ ១គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី៩ហើយរបស់ខ្សែប្រយុទ្ធចំណូលថ្មី Haaland គិតចាប់តាំងពីគេផ្ទេរពីក្រុម Salzburg មកចូលរួមជាមួយ Dortmund កាលពីខែមុនមក៕បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖