អបអរសាទរ!​ តួឯកក្នុងរឿង«គ្រូពេទ្យសង្គ្រោះបន្ទាន់» កំពុងពពោះកូនក្នុងផ្ទៃ

ហុង​កុង៖ កាល​ពី​ពេលថ្មី​ៗ​នេះ តារាសម្តែង​ស្រី​ដ៏ល្បី ប្រចាំហុង​កុង Tavia Yeung ​ដែល​បាន​បង្ហាញ​ស្នាដៃ​ ក្នុង​រឿង​ភាគ​ជា​ច្រើន ព្រមទាំង ស្វាមីជា​អ្នក​រួម​អាជីព​ជាមួយគ្នាគឺ​ តារាសម្តែង​ប្រុស​ Him Law បាន​ប្រកាស​ដំណឹងដ៏រំភើបមួយ លើ​បណ្តាញ​សង្គម​Instagram ថាកំពុង​ពពោះ​ កូន​ដំបូង​របស់​ពួកគេ​។ បន្ថែមពីនេះ យោង​​តាម​ប្រភព ​បាន​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេលនេះ សម្តែង​ស្រី Tavia Yeung ​​កំពុងតែ​ពពោះ​កូន​ដំបូង ​របស់​ពួកគេ ​​បាន​រយៈពេល ​៦​ខែមក​​ហើយ។ ហើយ​ប្តី​ប្រពន្ធ​មួយ​គូរនេះ ​ក៏​នឹង​ត្រៀម​ស្វាគមន៍​កូន​របស់​ពួកគេ​នៅ ​ក្នុង​ខែ​ឧសភាខាង​មុខ​នេះ​។ គួ​របញ្ជាក់​ផង​ដែរថា ​គូស្វាមីភរិយាមួយគូនេះ​ បានចាប់ផ្ដើម​ស្គាល់​គ្នា​ដំបូង ​តាម​រយៈ​ការ​​សម្តែងក្នុង​រឿង​ ភាគ​បែប​វេជ្ជសាស្រ្ត​មួយ រួមគ្នាកាលពី​ឆ្នាំ​២០១២ ហើយ​បន្ទាប់​មក ពួកគេ​ក៏​​បាន​ មានចិត្តស្រលាញ់គ្នា ព្រមទាំងឈានដល់ការសម្រេច​ចិត្ត​​រៀប​ការ​ជាមួយ​គ្នា​ នៅក្នុង​ឆ្នាំ​២០១៦ ផង​ដែរ​​។យ៉ាងណាមិញ ចំពោះដំណឹងល្អមួយនេះដែរ គូស្វាមីភរិយា ដែលជាតារាដូចគ្នាមួយគូនេះ បានធ្វើឲ្យហ្វេនៗរំភើបជំនួស និងរង់ចាំមើលមុខមាត់សមាជិកថ្មីនោះ មានភាពគួរឲ្យក្នាញ់កម្រិតណា៕
តារាសម្តែងស្រីTavia Yeung និង​ស្វាមី
តារាសម្តែងស្រីTavia Yeung និង​ស្វាមី
តារាសម្តែងស្រីTavia Yeung និង​ស្វាមី
តារាសម្តែងស្រីTavia Yeung និង​ស្វាមី
តារាសម្តែងស្រីTavia Yeung និង​ស្វាមី
រូប​ដែល​ពួកគេ​បាន​បង្ហោះ​ក្នុង​Instagram