អបអរសាទរ! ដល់ក្រុមទាំង១០ ដែលបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG!

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ​ឆ្នាំ​២០២០ នៃការបើកការប្រកួតក្បាច់រាំបែប​ K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមក យើងឃើញមានការចូលរួម និងគាំទ្រជាច្រើនក្រុមជាពិសេសគឺយុវវ័យដែលគាំទ្រស្មាតហ្វូនជំនាន់ថ្មីស៊េរីចុងក្រោយ Samsung Galaxy A51 និង​ A71 តែម្តង។ ឆ្លងកាត់តាមការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការជាច្រើនរូប យើងបានរកឃើញអ្នកឈ្នះចំនួន ១០ក្រុម ចុងក្រោយហើយ។
កម្មវិធីSamsung Awesome Challenge ជាមួយ OMG
សូមរំឭកផងដែរថា រង្វាន់ដែលទទួលបានរួមមានដូចជា៖
- ជ័យលាភីលេខ១៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POP នៅបរទេស (ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកំណត់ពេលវេលា និងទីតាំងប្រទេសនោះ)
- ជ័យលាភីលេខ២៖ ទូរស័ព្ទ Galaxy A51 ចំនួន ១ គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប
- ជ័យលាភីលេខ៣​៖ ទូរទស្សន៍ Samsung TV32” ចំនួន ១ គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប
- ជ័យលាភីលេខ៤ ដល់លេខ១០​៖ ឆ្នាំងសាក Samsung Wireless Battery Pack ចំនួន ១ គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប។ចង់ដឹងណាស់ថា តើក្រុមណាខ្លះទៅដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ ដូច្នេះសូមចូលរួមអបអរសាទរដល់ក្រុមជ័យលាភីទាំង​១០ក្រុម៖
តារាងឈ្មោះអ្នកទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ
បញ្ជាក់៖
*​ រាល់រង្វាន់ទាំងអស់មិនអាចប្តូរជាទឹកប្រាក់បានទេ
* រង្វាន់ទាំងអស់មិនអាចផ្ទេរឱ្យអ្នកដទៃបានឡើយ
* សមាជិកក្រុមដែលនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ ត្រូវមានចំនួនដូចនៅក្នុងវីដេអូ Dance Awesome ដែលបានផុសចុះឈ្មោះ
* ក្រុមហ៊ុន សាមសុង រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជូនដំណឹងជាមុន
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕