ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ​ ជីប ម៉ុង

  • សៅរ៍ ១៥ កុម្ភៈ, ២០២០ ០៩:៤៧
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ​ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញ​ទាំងពេលវេលា និងថវិកា ដល់​ប្រជាជន​ពលរដ្ឋ​កម្ពុជា។ជាមួយភ្នាក់ងារធនាគារ​ ជីប ម៉ុង អតិថិជនអាចទទួល​នូវសេវាកម្មដ៏សម្បូរ​បែបដូចជា បង់វិក្កយបត្រ​ផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង ហើយមុខងារផ្សេងៗទៀតដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះដូចជា សេវាវេរលុយ ជាដើម។
ថ្លែងក្នុងពិធីបើកសម្ពោធភ្នាក់ងារធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖​ 
លោកឧកញ៉ា លាង ម៉េង
តាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង ប្រជា​ពលរដ្ឋ​កម្ពុជា មិនថានៅទីក្រុង ទីរួមខេត្ត ឬទីរួមស្រុកនានានោះទេ សូម្បីតែនៅតាមបណ្តា ភូមិ ឃុំ ដាច់ស្រយាលក៏អាចធ្វើការ បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង គ្រប់ពេលវេលា ដោយមានភាពរហ័ស និង​សុវត្ថិភាពខ្ពស់៕