ការពិតត្រូវបានលាតត្រដាង ជុំវិញករណីក្មេងស្រីវ័យ ១៣ ឆ្នាំ ចោទមិត្ដប្រុសវ័យ ១០ ឆ្នាំថាបានធ្វើឲ្យនាងមានផ្ទៃពោះ

  • អង្គារ ១៨ កុម្ភៈ, ២០២០ ១៣:១៤
រុស្ស៊ី៖ ក្មេងស្រីវ័យ ១៣ ឆ្នាំម្នាក់ដែលធ្លាប់បង្ហាញខ្លួននៅលើកម្មវិធីទូរស្សន៍ដ៏ល្បីមួយរបស់រុស្ស៊ីកាលពីចុងខែ មករា កន្លងទៅ ដែលបានចោទប្រកាន់មិត្តប្រុសវ័យ ១០ ឆ្នាំរបស់នាងម្នាក់ថា ជាឪពុករបស់កូនក្នុងផ្ទៃ ស្រាប់តែពេលនេះនាងបានទម្លាយការពិតធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល។កាលពីពេលថ្មីៗនេះ ក្មេងស្រីដែលមានឈ្មោះថា Darya បានបង្ហើបពីការពិតពាក់ព័ន្ធនឹងរឿងមានផ្ទៃពោះទាំងវ័យក្មេងរបស់នាង ថាមានក្មេងប្រុសជំទង់វ័យ ១៥ ឆ្នាំម្នាក់ផ្សេងទៀតបានបង្ខំនាងឲ្យរួមភេទជាមួយ បន្ទាប់ពីរូបគេបានគំរាមនាងតាមរយៈបណ្ដាញសង្គម។
Darya និង Ivan
ដំណឹងនេះបានធ្វើអោយមហាជន ជាពិសេសឪពុកម្ដាយរបស់នាងមានការខកចិត្តជាខ្លាំង ព្រោះ Darya ធ្លាប់ចោទប្រកាន់ទៅលើមិត្តប្រុសវ័យ ១០ ឆ្នាំរបស់នាងដែលមានឈ្មោះថា Ivan យ៉ាងដាច់អង្ហាការថារូបគេតែម្នាក់គត់ ដែលបានដេកជាមួយនាង។ ហើយកាលនោះក្មេងប្រុស Iran ក៏មិនបានប្រកែកការចោទប្រកាន់អ្វីនោះដែរ រូបគេថែមទាំងសន្យាថានឹងជួយចិញ្ចឹមកូនក្នុងផ្ទៃទៀតផង។
ក្មេងស្រីDarya
យោងតាមប្រភពស្និទ្ធស្នាលមួយបានឲ្យដឹងថា ឪពុកម្ដាយរបស់ Darya មានការខឹងសម្បារយ៉ាងខ្លាំង ក្រោយដឹងការពិត ហើយពួកគាត់ក៏កំពុងដាក់ពាក្យបណ្ដឹងលើក្មេងប្រុសវ័យជំទង់ដែលធ្វើឲ្យកូនស្រីពួកគាត់មានផ្ទៃពោះផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពដដែលបន្ដថា បច្ចុប្បន្នក្មេងស្រីរងគ្រោះកំពុងរងការខ្មាសអៀនពីសំណាក់មហាជនជាខ្លាំង ដោយសារនាងធ្លាប់ចោទប្រកាន់ក្មេងប្រុសអាយុ១០ឆ្នាំ Ivan នៅក្នុងកម្មវិធីមួយដែលមានទស្សនិកជនទស្សនាយ៉ាងច្រើនកុះករ។ ហើយកាលនោះក៏មានគេសង្ស័យដែរព្រោះក្មេងអាយុ១០ឆ្នាំ មិនទំនងជាអាចមានលទ្ធភាពបង្កកំណើតបាននៅឡើយទេ។គួរឲ្យដឹងដែរថា ក្មេងប្រុសជនសង្ស័យរ័យ ១៥  ឆ្នាំក៏កំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះជាបណ្ដោះអាសន្នផងដែរ ដោយត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ លើក្មេងស្រីមិនទាន់គ្រប់អាយុ៕