អុញ! យកមកចិញ្ចឹមដំបូងតែមួយក្បាលទេ តែនៅយូរៗទៅ កើនកូនកើនចៅរាប់រយក្បាលពេញផ្ទះ

  • អាទិត្យ ១៦ កុម្ភៈ, ២០២០ ១៣:៥៣
រុស្ស៊ី៖ ស្ត្រីវ័យកណ្ដាលម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ជាអ្នកស្រលាញ់សត្វ រស់នៅក្នុងទីក្រុង Moscow បានយកឆ្មាពោះធំអនាថាមួយក្បាលមកចិញ្ចឹមកាលពីបួនឆ្នាំមុន ហើយឥឡូវនេះកើនកូនចៅរហូតដល់ទៅ១៣០ក្បាលឯណោះ។ដោយសារតែមានក្លិនស្អុយឆ្អេះឆ្អាបសាយភាយ និងសំឡេងរំខានចេញពីអាផាតមិនដ៏តូចចង្អៀតរបស់គាត់ ធ្វើឲ្យអ្នកជិតខាងទ្រាំមិនបាន ក៏រាយការណ៍ទៅកាន់ក្រុមសុខុមាលភាពសត្វ។ ហើយនៅពេលដែលក្រុមការងារ ចុះទៅដល់ទីតាំងផ្ទាល់ ឆ្មាទាំង១៣០ក្បាលមានសភាពគួរឲ្យខ្លាចយ៉ាងខ្លាំង និងមិនមានចំណីស៊ីគ្រប់គ្រាន់ឡើយ។ យ៉ាងណាមិញ ឆ្មាចំនួន៥០ក្បាល ត្រូវបានបញ្ជូនឲ្យទៅរស់នៅកន្លែងថ្មី បន្ទាប់ពីប្រកាសស្វែងរកអ្នកស្រលាញ់សត្វនៅលើបណ្ដាញសង្គមរួចមក។ ចំណែកឯឆ្មា៨០ក្បាលទៀត ស្ថិតនៅក្រោមការមើលថែរបស់ម្ចាស់វាដដែល ខណៈក្រុមអ្នកការពារសត្វកំពុងស្វែងរកកន្លែងនៅថ្មី និងរៃអង្គាសប្រាក់ទុកសម្រាប់ទិញចំណីឲ្យពួកវា៕សូមទស្សនារូបភាពខាងក្រោម៖
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ឆ្មានៅក្នុងអាផាតមិន
ក្រុមអ្នកការពារសត្វ