ចុម! ឆ្មាសង្ហាមានពុកមាត់ខ្មៅក្រិបដូចមនុស្ស ទៅណាមកណា គេតាមមើលគ្រប់ៗគ្នា

  • ច័ន្ទ ១៧ កុម្ភៈ, ២០២០ ១៤:៣៣
ម៉ិកស៊ិក៖ ឆ្មាឈ្មោលមួយក្បាលឈ្មោះ Alberto អាយុ២ឆ្នាំ​ មកពីទីក្រុង Torreon មានពុកមាត់យ៉ាងស្រស់សង្ហា បានទាក់ទាញក្រសែភ្នែកពីមនុស្សគ្រប់ទីកន្លែងដែលវាបានទៅ។នាង Claudia Alba Machado វ័យ២៧ឆ្នាំ ជាម្ចាស់​បានឲ្យដឹងថា មិត្តភក្ដិរបស់នាងម្នាក់ បានប្រគល់ឆ្មាមកឲ្យនាងចិញ្ចឹម ដោយយល់ថានាងមានភាពឯកោ និងត្រូវការគ្នា ក្រោយពីរើមករស់នៅផ្ទះថ្មីម្នាក់ឯង។ នៅពេលដែលមិត្តភក្ដិរបស់នាងរៀបរាប់ពីមុខមាត់របស់ឆ្មាឲ្យស្ដាប់ នាងគិតថាឆ្មានេះនឹងគួរឲ្យខ្លាច ឬអាក្រក់ជាដើម។ តែដល់ពេលឃើញផ្ទាល់ភ្នែក ទើបនាងដឹងថាឆ្មានេះមានមុខមាត់សង្ហាដូចអ្នកនយោបាយអាល្លឺម៉ង់លោក Adolf Hilter អីចឹង។ ហើយឆ្មានេះដែរ ចូលចិត្តដេក និងលេងច្រើនជារៀងរាល់ពេល។យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនតូចនៅតែគិតថា ឆ្មាមួយក្បាលនេះមានមុខមាត់ចម្លែក និងគួរឲ្យខ្លាចទៀតផង៕សូមទស្សនារូបភាពខាងក្រោម៖
ឆ្មាមានពុកមាត់ និងម្ចាស់របស់វា
ឆ្មាមានពុកមាត់ និងម្ចាស់របស់វា
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
ឆ្មាមានពុកមាត់
លោក Adolf Hilter អ្នកនយោបាយអាល្លឺម៉ង់