អុញ! កុម៉្មងទិញដាយណូស័រឲ្យកូនប្រុសតាមអនឡាញ តែអត់ពិនិត្យមើលទំហំ ដល់ពេលដឹកមកដល់ផ្ទះ ផ្អើលអស់អ្នកជិតខាង

  • ច័ន្ទ ១៧ កុម្ភៈ, ២០២០ ១៦:២០
អង់គ្លេស៖ ថ្មីៗនេះ លោក Andre Bisson រស់នៅលើកោះ Guernsey បានចំណាយប្រាក់ប្រមាណ១៣០០ដុល្លារអាមេរិក ទៅលើរូបសំណាកដាយណូស័រមួយក្បាល សម្រាប់ឲ្យកូនប្រុសរបស់គាត់ដែលមានអាយុ៤ឆ្នាំ។លោក Andre បានឲ្យដឹងថា ដំបូងឡើយ កូនប្រុសរបស់គាត់បានទស្សនារឿងតុក្កតាមួយដែលបង្ហាញពីជីវិតរបស់សត្វដាយណូស័រពូជ Carnotaurus ហើយគេក៏ទទូចចង់បានវា។ ក្រោយមក ប្រពន្ធរបស់គាត់ បានឃើញសួន​ក​ម្សា​ន្តមួយកន្លែង ប្រកាសដាក់លក់រូបសំណាកដាយណូស័រ ដែលជាពូជកូនប្រុសចង់បាន នៅលើបណ្ដាញអុីនធឺណេត។ ហើយគាត់ក៏សម្រេចចិត្តចុចកុម៉្មងទិញ ទាំងដែលមិនមានព័ត៌មានលម្អិតច្បាស់លាស់។ លុះពេលដឹកមកដល់ផ្ទះ បានបង្ហាញឲ្យឃើញថា រូបសំណាកដាយណូស័រមានប្រវែងរហូតដល់ទៅ៦ម៉ែត្រឯណោះ។យ៉ាងណាមិញ រូបសំណាកដាយណូស័រនេះ ត្រូវបានរថយន្តស្ទូច ស្ទូចឡើងយកទៅដាក់ក្នុងសួនច្បារផ្ទះ ហើយលោក Andre ក៏បានដាក់ឈ្មោះឲ្យវាថា «Chaz»សូមទស្សនារូបភាពខាងក្រោម៖
រូបសំណាកដាយណូស័រCarnotaurus
រូបសំណាកដាយណូស័រ Carnotaurus
រូបសំណាកដាយណូស័រ Carnotaurus
រូបសំណាកដាយណូស័រ Carnotaurus
រូបសំណាកដាយណូស័រ Carnotaurus
រូបសំណាកដាយណូស័រ Carnotaurus
រូបសំណាកដាយណូស័រ Carnotaurus
រូបសំណាកដាយណូស័រ Carnotaurus
រូបសំណាកដាយណូស័រ Carnotaurus
រូបសំណាកដាយណូស័រ Carnotaurus និងក្មេងប្រុសវ័យ៤ឆ្នាំ