ជញ្ជាំងធ្វើពីឆ្អឹង និងលលាដ៍ក្បាលរបស់មនុស្ស ដែលមានអាយុកាលតាំងពី៥០០ឆ្នាំមុន ត្រូវបានរកឃើញដោយបុរាណវិទូ នៅឯវិហារមួយរបស់ប៊ែលហ្សិក

ប៊ែលហ្សិក៖ ក្រុមបុរាណវិទូ បានរកឃើញជញ្ជាំងដ៏ចម្លែកសង់ឡើងពីឆ្អឹងមនុស្សពេញវ័យរាប់សិបកំណាត់ និងលលាដ៍ក្បាលជាច្រើន ដែលមានអាយុកាលជាង៥០០ឆ្នាំនៅឯវិហាមួយក្នុងទីក្រុង Ghent ប្រទេសប៊ែលហ្សិក។ពំនូកឆ្អឹងដ៏ច្រើនសន្ធឹកសន្ធាប់នេះ រួមមានឆ្អឹងភ្លៅ និងឆ្អឹងខ្នង ព្រមទាំងលលាដ៍ក្បាលជាង១,០០០ ត្រូវក្រុមអ្នកជំនាញជឿថា វាបានប្រមូលមកពីទីបញ្ចុះសពនៅខាងក្រៅព្រះវិហារ ដើម្បីទុកកន្លែងសម្រាប់ផ្នូរថ្មី ហើយឆ្អឹងទាំងនោះគេមិនអាចបោះចោលឡើយ ដែលជាហេតុនាំឲ្យមានការដាក់គរលើគ្នារហូតក្លាយជាជញ្ជាំងនៅក្នុងព្រះវិហារបែបនេះ។ ហើយសំណល់ឆ្អឹងរបស់អ្នកដែលស្លាប់ទាំងនោះ សុទ្ធសឹងតែជាអ្នកស្លាប់ក្នុងសមរភូមិ ដែលអដ្ឋិធាតុភាគច្រើនជាស្ត្រី។លោក Aniek De Gryse ដែលជាអ្នកដឹកនាំគម្រោងនេះ បានប្រាប់សារព័ត៌មានមួយថា៖
ពំនូកឆ្អឹង
អ្នកថតរូបម្នាក់ ដែលបានទៅទស្សនាដល់ទីតាំងផ្ទាល់ បានផ្ដិតយកទិដ្ឋភាពដ៏កម្រនេះ និងលាន់មាត់ថា៖
ព្រះវិហារ នៅក្នុងទីក្រុង Ghent ប្រទេសប៊ែលហ្សិក
វិហារខាងលើនេះ ត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១៧ តែបុរាណវិទូជឿថា ឆ្អឹងទាំងនោះមានអាយុកាលមុនការសាងសង់វិហារជាង២០០ឆ្នាំឯណោះ ដែលក្រោយមក គេក៏យកកំណាត់ឆ្អឹងទាំងនោះមកសង់ជាជញ្ជាំង។គួរឲ្យដឹងដែរថា បើទោះបីជាមិនមានការកំណត់ចំនួនជាក់លាក់នៃកំណាត់ឆ្អឹងយ៉ាងណាក៏ដោយ តែគេអាចសន្និដ្ឋានថាមានប្រហែល២០០០
លលាដ៍ក្បាល